* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz គឺជារបស់ខ្លួនជានិច្ច ក្រោយលោក ត្រាំ ចង់ប្រកាសច្រកសមុទ្រនេះជាទឹកដីរបស់អាមេរិក (Video inside)

15-08-2026 12:05

(តេហេរ៉ង់)៖ នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បានបង្ហោះសារនៅលើប្រព័ន្ធបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា តាំងពីដើមមកច្រកសមុទ្រ Hormuz គឺជារបស់អ៉ីរ៉ង់ បច្ចុប្បន្នក៏ជារបស់អ៉ីរ៉ង់ ហើយនឹងនៅតែបន្តជារបស់អ៉ីរ៉ង់ជានិច្ច។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP។

ការលើកឡើងដូចខាងលើពីសំណាក់អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា រូបលោកក្នុងពេលឆាប់ៗ នឹងប្រកាសច្រកសមុទ្រ Hormuz ជាផ្នែកនៃទឹកដីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកយកឈ្នះលើអ៉ីរ៉ង់បានទាំងស្រុង ក្នុងសង្រ្គាមដែលផ្ទុះឡើង​តាំងពីចុងខែកុម្ភៈ។ ប៉ុន្តែក្រោយមកមន្រ្តីសេតវិមាន បានចេញបកស្រាយវិញថា លោក ត្រាំ គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ លោក Gharibabadi បានបន្ថែមថា «ច្រកសមុទ្រនេះនឹងអាចបិទហើយបើក ក្រោមការបញ្ជារបស់អ៉ីរ៉ង់តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា លោក ត្រាំ បានរួមដៃជាមួយអ៉ីស្រាអែល បំផ្ទុះសង្រ្គាមប្រឆាំងអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាហេតុធ្វើឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ តាមរយៈការគ្រប់គ្រង​សឹងទាំងស្រុងលើច្រកសមុទ្រ Hormuz។ សង្រ្គាមកំពុងបន្តជាប់គាំងរកច្រកចេញមិនទាន់ឃើញ ខណៈបញ្ហាច្រកសមុទ្រនេះ បានក្លាយជាបញ្ហាខ្ទាស់ចម្បងបំផុត ដោយ​អ៉ីរ៉ង់បានរារាំងសាជាថ្មីមិនឱ្យកប៉ាល់ពាណិជ្ជកម្មស្ទើរទាំងអស់ ចេញចូល Hormuz ហើយកងទ័ពជើងទឹកអាមេរិក ក៏បានអនុវត្តឡើងវិញផងដែរ នូវវិធានការបិទខ្ទប់​កំពង់ផែនានារបស់អ៉ីរ៉ង់ ក្នុងគោលដៅព្យាយាមបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៉ីរ៉ង់៕