* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពូទីន ផ្ញើសារទៅលោក គីម ជុងអ៊ុន នាឱកាសខួបនៃការរំដោះឧបទ្វីបកូរ៉េអំឡុងសម័យសង្រ្គាមលោក និងរំលេចពីភាពកាន់តែស៉ីជម្រៅនៃទំនាក់ទំនងទ្វេភាគី (Video inside)

15-08-2026 13:48

(ព្យុងយ៉ាង)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងម៉ូស្គនិងទីក្រុងព្យុងយ៉ាង កំពុងសហការគ្នាលើគ្រប់វិស័យ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខក៏ដូចជាស្ថិរភាពនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃសៅរ៍័ ទី១៥ ខែសីហា ឆ្នាំ២០២៦។

លោក ពូទីន បានលើកឡើងក្នុងសារមួយផ្ញើជូនលោក គីម នាឱកាសខួបនៃការរំដោះឧបទ្វីបកូរ៉េ ចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុនថា លោកជឿជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង នឹងបន្តធ្វើកិច្ចការរួមគ្នាប្រកបដោយភាពស្ថាបនា ទាំងលើបញ្ហាទ្វេភាគីនិងអន្តរជាតិ។ បើតាម KCNA អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏បានផ្ញើការស្វាគមន៍ជូនលោក គីម ផងដែរ។

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍បន្ថែមថា កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ស្តូប Liberation Tower ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានសូវៀត ដែលបានប្រយុទ្ធជាមួយជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ។ កម្រងផ្កានៅកន្លែងគោរពវិញ្ញាណក្ខន្ធនោះ ដែលមានឈ្មោះលោក គីម បានសរសេរថា «យើងមិនភ្លេចស្នាដៃវីរភាពរបស់យុទ្ធជនពលីកងទ័ពសូវៀតឡើយ»»។ លោក គីម បានសង្កត់ធ្ងន់ថា កេរដំណែលនៃទំនាក់ទំនងផ្សារភ្ជាប់ដោយតំណក់ឈាម និងចំណងមិត្តភាពកសាងនៅលើសមរភូមិរវាងប្រទេសទាំងពីរ បានក្លាយជាមូលដ្ឋានគ្រឹះនៃការពង្រីកទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី។

សារទាំងនេះ និងទស្សនកិច្ចរបស់លោក គីម បានគូសបញ្ជាក់ពីចំណងទាក់ទងកាន់តែស៊ីជម្រៅជាខ្លាំងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ដែលបានបង្កការព្រួយបារម្ភជាអន្តរជាតិ ជុំវិញការគាំទ្ររបស់កូរ៉េខាងជើង ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងម្តងហើយម្តងទៀតថា រុស្ស៊ីបាននិងកំពុងប្រើប្រាស់មីស៊ីលកូរ៉េខាងជើងប្រឆាំងនឹងអ៊ុយក្រែន ហើយចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានផ្តល់មីស៊ីលនិងគ្រាប់សព្វាវុធដល់ទីក្រុងម៉ូស្គូ ព្រមទាំងបានសន្យាបញ្ជូនទ័ពបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់អ្នកវិភាគ ទីក្រុងព្យុងយ៉ាងកំពុងព្យាយាមបង្ហាញឱ្យឃើញថា តំបន់អាស៊ីភាគឦសាន ជាទីលានប្រឡងប្រណាំងគ្នារវាងប្លុកគូប្រជែង ដើម្បីស្វែងរកហេតុផលគាំទ្រការអភិវឌ្ឍនៃកម្មវិធីសព្វាអាវុធរបស់ខ្លួន និងដើម្បីពង្រឹងការជួយជ្រោមជ្រែងពីទីក្រុងប៉េកាំង ក៏ដូចជាទីក្រុងម៉ូស្គូ៕