* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើបើកកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ (Video inside)

15-08-2026 15:16

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានស្នើចង់ឱ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង

ដើម្បីបិទបញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េ ស្របពេលដែលទីក្រុងព្យុងយ៉ាង កំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ព្រមទាំងអះអាងពីឋានៈរបស់ខ្លួនជា មហាអំណាចនុយក្លេអ៊ែរ ដែលមិនអាចបកត្រឡប់ក្រោយវិញដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Lee បានលើកសំណើបែបនេះ នៅក្នុងសុន្ទរកថារបស់លោក អំឡុងពិធីរំលឹកខួប នៃការរំដោះឧបទ្វីបកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន កាលពីឆ្នាំ១៩១០-១៩៤៥។ លោក Lee បានថ្លែងក្នុងសុន្ទរកថាយ៉ាងដូច្នេះថា «ចូរយើងបោះបង់ចោលចេតនាគំរាមកំហែងគ្នាទៅវិញទៅមក ហើយចាប់ផ្តើមការពិភាក្សា ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដោយផ្ទាល់»។ លោកបានបន្ថែមថា «តាមរយៈនេះ ក៏អាចមានការពិភាក្សាផងដែរ អំពីវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។

សំណើរបស់លោក លី ធ្វើឡើង ស្របពេលកូរ៉េខាងជើងក្នុងសប្តាហ៍នេះ បានថ្កោលទោសសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមនាសប្តាហ៍ក្រោយ ជាមួយការព្រមានឆ្លើយតបដោយវិធានការយោធាយ៉ាងខ្លាំងក្លា។ ទីក្រុងព្យុងយ៉ាង ក៏បានសម្តែងការមិនពេញចិត្តផងដែរ ចំពោះការកសាងកម្លាំងយោធារបស់ជប៉ុននៅប៉ាស៊ីហ្វិក ដោយបានបាញ់មីស៊ីល២គ្រាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីទីក្រុងតូក្យូបានប្តេជ្ញាថា នឹងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ក្រោមស្មារតីបន្ទាន់ ចំពោះមុខស្ថានការណ៍សន្តិសុខគួរឱ្យបារម្ភ។

បើតាមបច្ចេកទេស ប្រទេសកូរ៉េទាំងពីរ គឺសព្វថ្ងៃនៅតែស្ថិតក្នុងស្ថានភាពមានសង្គ្រាមនឹងគ្នា ដោយសារជម្លោះកាលពីឆ្នាំ១៩៥០-១៩៥៣ ដែលបង្កឡើងដោយការវាយប្រហាររបស់កូរ៉េខាងជើង បានបញ្ចប់ទៅតាមរយៈត្រឹមបទឈប់បាញ់ប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពផ្លូវការនោះទេ។ កូរ៉េខាងជើង បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ដែលមិនអាចត្រឡប់ក្រោយវិញ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៩ រវាងលោក គីម ជុងអ៊ុន ជាមួយសមភាគីអាមេរិកគឺ លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម បានដួលរលំជុំវិញបញ្ហានៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាច កាលពីខែមិថុនា ឆ្នាំ២០២៥ លោក Lee ត្រូវបានមើលឃើញថា ជាប្រធានាធិបតីប្រកាន់ជំហរទន់ភ្លន់ ខណៈវាជាការផ្លាស់ប្តូរពីជំហររបស់អតីតប្រធានាធិបតីមុន គឺ Yoon Suk Yeol ដែលប្រកាន់ជំហរតឹងរ៉ឹង ដោយ Lee បានផ្តល់សំណើបើកកិច្ចចរចា ដោយគ្មានលក្ខខណ្ឌដល់ទីក្រុងព្យុងយ៉ាង ដែលជាប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ។ កាលពីខែកក្កដាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងថែមទាំងបានអះអាងថា ទីក្រុងសេអ៊ូលបានបោះបង់ចោលយុទ្ធនាការរបស់ខ្លួន ដែលផ្តោតអាទិភាពជាចម្បងលើ ការដាក់សម្ពាធកូរ៉េខាងជើងឱ្យរំសាយអាវុធនុយក្លេអ៊ែរ ដោយងាកមកផ្តោតលើកិច្ចប្រឹងប្រែងផ្អាកការពង្រីកសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងជំនួសវិញ។

ទោះជាយ៉ាងណា ថ្នាក់ដឹកនាំកូរ៉េខាងជើង មិនទាន់បានឆ្លើយតបទៅនឹងសំណើដដែលៗរបស់លោក Lee នោះទេ ហើយផ្ទុយទៅវិញ បាននិងកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ ដែលអាចនឹងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់ទីក្រុងម៉ូស្គូ៕