* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទស្សនាវដ្តី «Qiushi»​ ចុះផ្សាយ​អត្ថបទសំខាន់​របស់​លោក​ Xi Jinping ប្រធានរដ្ឋចិន​ក្រោមចំណងជើង​ «លើកកម្ពស់​សមត្ថភាព​បង្ការ​ កាត់បន្ថយ ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​»

15-08-2026 17:01

(ប៉េកាំង)៖ ទស្សនាវដ្តី ​«Qiushi» លើកទី១៦​ ដែល​នឹង​បោះពុម្ភផ្សាយនៅថ្ងៃទី១៦ ខែសីហា​នឹង​ចុះផ្សាយ​អត្ថបទ​សំខាន់របស់លោក​ ​Xi Jinping​ អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​​ប្រធានរដ្ឋចិន ​និង​ជាប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​​ក្រោមចំណងជើង​«លើកកម្ពស់​សមត្ថភាព​បង្ការ​ កាត់បន្ថយ ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​»។

អត្ថបទ​បាន​គូសបញ្ជាក់ថា​ ​ប្រទេស​ចិន​មាន​ទឹកដីធំល្វឹងល្វើយ ​ ​ភូមិសាស្ត្រ​ដ៏​ស្មុគស្មាញ​ ​អាកាសធាតុ​ចម្រុះបែប ដែលធ្វើឱ្យ​គ្រោះមហន្តរាយ​ធម្មជាតិ​កើត​ឡើង​ជាញឹកញាប់។ ​ចាប់​ពី​សមាជបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​១៨​មក​ ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​បាន​ចាត់ទុក​ការងារ​បង្ការ​ កាត់បន្ថយ ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​ជា​ការងារ​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​របស់ប្រជាជន​ និង​សន្តិសុខ​ជាតិ​ ហើយ​បាន​​ដឹកនាំ​កម្មាភិបាល ​និងប្រជាជន​ឲ្យ​យកឈ្នះ​លើគ្រោះមហន្តរាយ​ធម្មជាតិធំៗជាបន្តបន្ទាប់ ​ដោយកាត់​បន្ថយ​ចំនួនអ្នកស្លាប់បាត់ជីវិត​និងរបួស ​និងការខូចខាតទ្រព្យសម្បត្តិ ​សមិទ្ធផលទាំងនេះ​​ត្រូវបានទទួលស្គាល់​ទូទាំងពិភពលោក។

អត្ថបទបានបង្ហាញថា​ ​បច្ចុប្បន្ន ​ការងារ​បង្ការ​ កាត់បន្ថយ​និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ​ប្រឈមមុខនឹង​សភាពការណ៍ថ្មី​និង​បញ្ហា​ថ្មី​ជាច្រើន​។​ត្រូវ​ជំរុញ​ឱ្យ​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្លាស់ប្តូរ​ឆ្ពោះទៅរក​ការបង្ការមុន​ពេលមានគ្រោះមហន្តរាយ​ ត្រូវ​លើកម្ពស់​សមត្ថភាព​ក្នុងការឆ្លើយតប ​និងដោះស្រាយ គ្រោះមហន្តរាយធំៗ ​ត្រូវ​ពង្រឹងការគាំទ្រ​ខាង​បច្ចេកវិទ្យា​និងការធានាខាង​ច្បាប់ ត្រូវ​ពង្រឹងមូលដ្ឋានគ្រឹះ​​សម្រាប់ការបង្ការ​ កាត់បន្ថយ​​និងជួយសង្គ្រោះគ្រោះមហន្តរាយ ត្រូវធានាការ​អនុវត្ត​ទំនួល​ខុសត្រូវ​យ៉ាងម៉ឺងម៉ាត់ ត្រូវតែ​ពង្រឹង​ការអប់រំ​និងការបណ្តុះបណ្តាល ​ដើម្បី​ផ្តោតសំខាន់ទៅលើ​ការ​លើកកម្ពស់​សមត្ថភាពបង្ការ កាត់បន្ថយ​និងជួយ​សង្គ្រោះគ្រោះមហន្តរាយរបស់កម្មាភិបាល​គ្រប់ជាន់​ថ្នាក់៕

វិទ្យុមិត្តភាពកម្ពុជាចិន