* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីស្ថានទូតចិន៖ ការស្ទង់មតិបង្ហាញថា យុវជនកម្ពុជាកាន់តែច្រើនយល់ដឹងពីប្រទេសចិន

15-08-2026 17:05

(ភ្នំពេញ)៖ មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះការចេញផ្សាយ «របាយការណ៍ស្ទង់មតិឆ្នាំ២០២៥ ស្តីពីការយល់ឃើញរបស់យុវជនកម្ពុជាលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» ដែលរៀបចំឡើងដោយភាគីពាក់ព័ន្ធ។ របាយការណ៍នេះបង្ហាញថា យុវជនកម្ពុជាភាគច្រើនមានការយល់ដឹងច្រើនពីប្រទេសចិន ទោះបីជាពួកគេមិនធ្លាប់បានទៅទីនោះក៏ដោយ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ស្ទង់មតិឆ្នាំ២០២៥ ស្តីពីការយល់ឃើញរបស់យុវជនកម្ពុជាលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ឆិន ឆុង(Chen Cong) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ក្នុងចំណោមយុវជនកម្ពុជា ដែលបានចូលរួមការស្ទង់មតិ ចំនួន២៣៨០នាក់មាន៖ ជាង ៩៩% ទទួលស្គាល់តម្លៃការងារនៃភាសាចិន, ជិត ៩០% សង្ឃឹមថានឹងមានឱកាស ទៅសិក្សានៅប្រទេសចិន, ជាង ៩០% មានបំណងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន, ជាង ៩៧% ស្គាល់ពីពិធីបុណ្យប្រពៃណីចិន ដូចជា បុណ្យចូលឆ្នាំប្រពៃណីចិន, ជិត ៧០% រីករាយសាកល្បងប្រើប្រាស់ឱសថបុរាណចិន។ បន្ថែមពីនេះ ស្នាដៃអក្សរសិល្ប៍បុរាណចិន និងភាពយន្តដូចជា «រឿងណាចា» និង «កុងហ្វូ» ទទួលបានការពេញនិយមខ្លាំង ហើយម៉ាកយីហោចិន ដូចជា ហួរវ៉េ (Huawei), ថាវបាវ (Taobao) និង ទីកតុក (TikTok) ក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា លទ្ធផលនៃការស្ទង់មតិនេះបានឆ្លុះបញ្ចាំងថា យុវជនកម្ពុជាមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រទេសចិន និងវប្បធម៌ចិន ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី សាស្ត្រាចារ្យ អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកសាស្ត្រាចារ្យរង GU Jiayun នាយករងវិទ្យាស្ថានអាស៊ី និងជាប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជា នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការស្ទង់មតិនេះ ព្រោះវាបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងចិន ជាពិសេសក្រុមយុវជន។

លោកសាស្ត្រាចារ្យរង នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានបញ្ជាក់ថា ការស្រាវជ្រាវអំពីទស្សនទានរបស់យុវជនកម្ពុជា លើការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។

ក្រុមយុវជនកម្ពុជាដែលបានចូលរួមកម្មវិធីនេះ បានលើកឡើងថា ការផ្លាស់ប្តូរយុវជនរវាងកម្ពុជា និងចិន គឺជាគ្រឹះដ៏សំខាន់សម្រាប់មិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ ខណៈចិនគឺជាមិត្ត និងជាដៃគូល្អក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន