* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គីម ជុងអ៊ុន លោក ពូទីន គូសបញ្ជាក់ឡើងវិញពីទំនាក់ទំនងស៊ីជម្រៅ ក្នុងទិវារំដោះកូរ៉េ (Video inside)

16-08-2026 09:51

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ឡើងវិញពីទំនាក់ទំនងស៊ីជម្រៅជាមួយរុស្ស៉ី ក្នុងសារមួយផ្ញើទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈទីក្រុងព្យុងយ៉ាងប្រារព្ធទិវាឯករាជ្យនៃការរំដោះឧបទ្វីបកូរ៉េចេញពីអាណានិគមជប៉ុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក គីម ធ្វើឡើងជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់លោក ពូទីន នាឱកាសនៃការប្រារព្ធខួបលើកទី៨១ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នៅក្នុងសារអបអរសាទរ មេដឹកនាំរុស្ស៉ីបាននិយាយថាទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបានចងភ្ជាប់គ្នាតាំងតែពីគ្រាដែលកងទ័ពអតីតសហភាពសូវៀតប្រយុទ្ធប្រឆាំងនឹងជប៉ុន ហើយថាកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងនឹងបន្តឆ្ពោះទៅមុខលើគ្រប់វិស័យទាំងអស់។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថានៅក្នុងលិខិតឆ្លើយឆ្លងជាមួយលោក ពូទីន លោក គីម ជុងអ៊ុន បានបង្ហាញក្ដីសង្ឃឹមចំពោះអនាគតនៃទំនាក់ទំនងដែលនឹងបន្តឆ្ពោះទៅមុខរួមជាមួយនឹងប្រវត្តិសាស្ត្រនៃការប្រយុទ្ធតស៊ូរួមគ្នា ដើម្បីយុត្តិធម៌ និងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏មានតម្លៃមហាសាល។ តាម KCNA នាវារុស្ស៉ីឈ្មោះ Pallada បានទៅដល់កំពង់ផែ Wonsan របស់កូរ៉េខាងជើង ក្នុងការធ្វើដំណើរទស្សនកិច្ចមួយកាលពីថ្ងៃសៅរ៍ ជាការអបអរសាទរដល់ទិវា​រំដោះឧបទ្វីបកូរ៉េ និងត្រូវបានទទួលស្វាគមន៍ពីមន្ត្រីកូរ៉េខាងជើង និងបុគ្គលិកស្ថានទូតរុស្ស៉ី។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នា ក្រោយកូរ៉េខាងជើងបានយល់ព្រមផ្គត់ផ្គង់អាវុធ និងបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ហើយដែលនេះជាការចូលរួមដ៏ធំបំផុតរបស់ទីក្រុងព្យុងយ៉ាងក្នុងសង្រ្គាមមួយនៅបរទេស ចាប់តាំងពីសម័យសង្រ្គាមកូរ៉េនៅទសវត្សរ៍ ឆ្នាំ១៩៥០៕