ការវាយប្រហាររបស់រុស្ស៉ីសម្លាប់មនុស្សម្នាក់នៅអ៊ុយក្រែន ខណៈមូស្គូរងការវាយប្រហារពីដ្រូន (Video inside)
16-08-2026 11:48
(កៀវ)៖ ការវាយប្រហារបស់រុស្ស៉ីបានសម្លាប់មនុស្សម្នាក់ និង៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ខណៈក្រុមមន្ត្រីក្នុងទីក្រុងមូស្គូបានរាយការណ៍ពីការបាញ់ទម្លាក់ដ្រូនច្រើនជាង ១០០គ្រឿងដែលហោះតម្រង់ឆ្ពោះទៅរករដ្ឋធានីមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន ស្ត្រីម្នាក់ត្រូវបានសម្លាប់ និងមនុស្ស៦នាក់ ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលបាលិស្ទីគ និងដ្រូនលើទីក្រុង Kryvyi Rig ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នៅឯទីក្រុងកៀវ ក្រុមមន្ត្រីអ៊ុយក្រែនក៏បានប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាសផងដែរ នៃការវាយប្រហារដោយមីស៊ីលបាលិស្ទីគដែលបានបណ្ដាលឱ្យមនុស្សម្នាក់រងរបួស។
ចំណែក ខាងភាគីរុស្ស៉ីវិញ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានរាយការណ៍ពីការវាយប្រហារដោយដ្រូនលើរដ្ឋធានីមូស្គូ។ លោកបានបន្ថែមថាមានដ្រូនយ៉ាងហោច ១៣០គ្រឿងដែលហោះឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ត្រូវបានបាញ់ទម្លាក់ ដោយបណ្ដាលឱ្យមនុស្ស ៣នាក់រងរបួស។
គួរបញ្ជាក់ថា រុស្ស៉ីបានបង្កើនការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ក្នុងពេលដែលទីក្រុងកៀវបានបង្កើនការវាយប្រហារដ្រូនរយៈចម្ងាយឆ្ងាយ ចូលជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងការវាយប្រហារដែលកំណត់គោលដៅលើរដ្ឋធានីមូស្គូម្ដងហើយម្ដងទៀត៕







