* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀស បន្ទាប់ពីរញ្ជួយដីសម្លាប់មនុស្ស ៥១នាក់ នៅឥណ្ឌូណេស៊ី (Video inside)

16-08-2026 15:09

(SIKKA, ឥណ្ឌូណេស៊ី)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាមនុស្សប្រហែល ៥០០០នាក់ ត្រូវបានជម្លៀស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោច ៥១នាក់ ព្រមទាំងបង្កជាគ្រោះរអិលបាក់ដី និងផ្លូវថ្នល់មួយចំនួនត្រូវបានផ្អាកការធ្វើចរាចរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងកិច្ចប្រជុំមួយចាក់ផ្សាយតាមទូរទស្សន៍ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Benjamin Paulus បានបញ្ជាក់ថាមនុស្ស ៣៦នាក់ក៏បានរងរបួសធ្ងន់ផងដែរនៅក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅខេត្ត East Nusa Tenggara និង ៧៧នាក់រងរបួសស្រាល។ គ្រោះរញ្ជួយដីនេះដែរដែលបង្កឱ្យមានរំញ័រតូចៗ ៣៤១លើក គឺជាគ្រោះរញ្ជួយដីដ៏សាហាវមួយដែលបានវាយប្រហារលើឥណ្ឌូណេស៊ី ចាប់តាំងពីគ្រោះរញ្ជួយដីកាលពីឆ្នាំ២០២២ បានសម្លាប់មនុស្សរាប់រយនាក់នៅខេត្ត West Java។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានដាក់ពង្រាយយោធា និងប៉ូលិស ៣៥០០នាក់ ទៅកាន់តំបន់រងគ្រោះ ហើយភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើមានមនុស្សបាត់ខ្លួនចំនួនប៉ុន្មាន នាក់នោះទេ ប៉ុន្តែភាគច្រើននៃអ្នកដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន កំពុងជាប់នៅក្រោមគំនរបែកបាក់ និងផ្ទះ១៣០០ខ្នងរងការខូចខាត៕