* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បង់ក្លាដែសប្រកាសថានាយករដ្ឋមន្ត្រីនឹងមិនទៅទស្សនកិច្ចនៅឥណ្ឌាឡើយ លុះត្រាតែឥណ្ឌាបញ្ជូនខ្លួនអតីតនាយករដ្ឋមន្ត្រី ហាស៊ីណា មកវិញ

16-08-2026 22:23

(ដាកា)៖ រដ្ឋាភិបាលបង់ក្លាដែស បានប្រកាសនៅថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រី លោក តារីក រ៉ាម៉ាន់ (Tarique Rahman) នឹងមិនធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានោះទេ លុះត្រាតែទីក្រុងញូវដេលី យល់ព្រមធ្វើបត្យាប័នបញ្ជូនខ្លួនអតីតនាយករដ្ឋមន្ត្រី លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្តួលរំលំរបបលោកស្រី ហាស៊ីណា និងបង្ខំឱ្យលោកស្រីរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន លោកស្រីកំពុងប្រឈមមុខនឹងទោសប្រហារជីវិតនៅបង់ក្លាដែស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

មន្ត្រីក្រសួងការបរទេសបង់ក្លាដែស បានច្រានចោលពាក្យចចាមអារ៉ាមដែលថាលោកនាយករដ្ឋមន្ត្រី រ៉ាម៉ាន់ អាចនឹងទៅទស្សនកិច្ចនៅឥណ្ឌានៅសប្តាហ៍ក្រោយ ដោយសង្កត់ធ្ងន់ថា «បរិយាកាសអំណោយផលចាំបាច់ត្រូវតែបង្កើតឡើងជាមុនសិន។ ហេតុនេះហើយ ទើបយើងជំរុញឱ្យអាជ្ញាធរឥណ្ឌាពន្លឿនការបញ្ជូនខ្លួនលោកស្រី ហាស៊ីណា មកវិញ»។ ជាការឆ្លើយតប ឥណ្ឌាបានត្រឹមតែបញ្ជាក់ថា សំណើនេះកំពុងស្ថិតក្រោមការ «ពិនិត្យមើល» នៅឡើយ។

គួររំលឹកថា លោក រ៉ាម៉ាន់ បានចូលកាន់តំណែងកាលពីខែកុម្ភៈ ហើយបានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី និងចិនរួចមកហើយ ដែលនេះគឺជាការបំបែកប្រពៃណីរបស់មេដឹកនាំបង់ក្លាដែស ដែលតែងតែជ្រើសរើសឥណ្ឌាជាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូង។ កាលពីដើមខែនេះ លោកស្រី ហាស៊ីណា ដែលធ្លាប់កាន់អំណាចផ្តាច់ការ ១៥ឆ្នាំ បានប្តេជ្ញាថានឹងត្រឡប់ទៅបង់ក្លាដែសវិញនៅខែធ្នូ ទោះបីជាត្រូវជាប់គុកក៏ដោយ៕