* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ បញ្ជាឱ្យកាត់បន្ថយសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន

17-08-2026 08:44

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដោយរូបលោកលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួមក្នុងសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់ និងទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅប៉ុន្មានម៉ោង មុននឹងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងផ្ដើមធ្វើឡើងនៅថ្ងៃចន្ទ ទី១៧ ខែសីហា លោក ត្រាំ បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម Truth Social ថាទោះបីជាវាយឺតពេលទៅហើយដើម្បីលុបចោលការធ្វើសមយុទ្ធទាំងស្រុងក៏ដោយ តែលោកមិនសប្បាយចិត្តនោះទេដែលសហរដ្ឋអាមេរិកបានយល់ព្រមកន្លងមកចូលរួមក្នុងការធ្វើសមយុទ្ធនេះ។ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ Ulchi Freedom Shield គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា ដោយមានកងទ័ពកូរ៉េខាងត្បូង ១៨០០០នាល់ចូលរួម។

សមយុទ្ធនេះត្រូវបានរំពឹងថានឹងផ្ដោតលើការហ្វឹកហាត់ពីការធ្វើប្រតិបត្តិការដូចជាការប្រយុទ្ធប្រឆាំងនឹងដ្រូន ការទប់ស្កាត់ការផ្ដាច់រលកសញ្ញា GPS និងការវាយប្រហារសាយប័រសំដៅទប់ទល់នឹងការរីកចម្រើននៃសមត្ថភាពយោធាកូរ៉េខាងជើង។ នៅក្នុងការបង្ហោះនោះ លោក ត្រាំ ក៏បានលើកឡើងដែរពីទំនាក់ទំនងល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ «សមយុទ្ធនេះមិនត្រឹមតែចំណាយលុយច្រើនប៉ុណ្ណោះទេ...ប៉ុន្តែវាក៏ជាការបញ្ជូនសារសមរម្យ និងអរិភាពយ៉ាងខ្លាំងទៅកាន់ប្រទេសមួយ (កូរ៉េខាងជើង) ដែលមិនបង្កការគំរាមកំហែង និងគួរឱ្យគោរព ដរាបណា Donald J. Trump នៅតែជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

លោក ត្រាំ ក៏បានលើកឡើងផងដែរពីគោលជំហរថ្មីៗនេះរបស់កូរ៉េខាងត្បូងចំពោះសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។ លោកបានបន្ថែមថា «ខ្ញុំបានស្នើសុំលោកប្រធានាធិបតីកូរ៉េខាងត្បូង ថាតើពួកគេចង់ចូលរួមជាមួយនឹងពួកយើងដើម្បីរំសាយនុយក្លេអ៊ែររបស់អ៉ីរ៉ង់ដែរឬទេ? តែពួកគបានឆ្លើយថា ទេ»។

ភ្លាមៗខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការកត់សម្គាល់របស់លោក ត្រាំ នៅឡើយទេ ហើយខាងមន្ទីរបញ្ចកោណក៏មិនបាននិយាយអ្វីនោះទេ។ កូរ៉េខាងជើងជារឿយៗតែងតែចាត់ទុក ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាការត្រៀមលក្ខណៈឈ្លានពាន និងតែងតែធ្វើតេស្ដបាញ់សាកល្បងមីស៊ីលជាការឆ្លើយតបទៅនឹងរាល់ពេលដែលសម្ព័ន្ធមិត្ត ដឹកនាំការធ្វើសមយុទ្ធយោធា៕