* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់ប្រកាសផ្ដល់រង្វាន់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិក

17-08-2026 09:11

(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកម្នាក់ ហើយប្រាក់រង្វាន់នេះនឹងត្រូវបន្ថែមទ្វេដង ប្រសិនបើស្ត្រីម្នាក់សម្លាប់ ឬចាប់បានទាហានអាមេរិកម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA ប្រមុខកងទ័ពអ៉ីរ៉ង់ លោក Amir Hatami បាននិយាយថាការប្រកាសផ្ដល់រង្វាន់ខាងលើធ្វើឡើងបន្ទាប់ពីមានសំណើពីមនុស្សជាច្រើនដែលចង់ចូលរួមក្នុងផែនការនេះ។ មកទល់នឹងពេលនេះ គេមិនទាន់ដឹងថាតើមានទាហានអាមេរិកត្រូវបានដាក់ពង្រាយទៅកាន់អ៉ីរ៉ង់អំឡុងសង្រ្គាម ឬក៏យ៉ាងណានោះទេ លើកលែងតែការធ្វើប្រតិបត្តិការជួយសង្រ្គោះជួយសង្រ្គោះពីឡុតម្នាក់ក្រោយ យន្ដហោះចម្បាំងអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់។

លោក Hatami ក៏មិនបានផ្ដល់ព័ត៌មានលម្អិតថាតើការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកនឹងត្រូវធ្វើឡើងនៅទីណានោះដែរ? «អ្នកដែលសម្លាប់ ឬចាប់ខ្លួន ហើយប្រគល់ទាហានអាមេរិកម្នាក់ឱ្យអាជ្ញាធរអ៉ីរ៉ង់ នឹងទទួលបានប្រាក់រង្វាន់ ៣០ ០០០ដុល្លារ។ ចំណែក ស្ត្រីអ៉ីរ៉ង់ណាដែលក្លាហានអាចសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកម្នាក់នឹងទទួលបានប្រាក់រង្វានទ្វេដង»។ នេះជាការគូសបញ្ជាក់របស់លោក Hatami។

គួរបញ្ជាក់ថា លោក Hatami ក៏បានលើកឡើងផងដែរថាសហរដ្ឋអាមេរិកត្រូវតែចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយថាសហរដ្ឋអាមេរិកលែងត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ឈូងសមុទ្រពែក្ស ឈូងសមុទ្រអូម៉ង់ ឬក៏ច្រកសមទ្រ Hormuz តទៀតនោះទេ។ សង្រ្គាមរវាងតេហេរ៉ង់ និងវ៉ាស៊ីនតោនបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសរួមគ្នាលើអ៉ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីយោធាកំពូលៗរបស់អ៉ីរ៉ង់ជាច្រើននាក់៕