* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ី វាយប្រហាររោងចក្រដែបថែបរបស់អ៊ុយក្រែន អ៊ុយក្រែន វាយប្រហារតំបន់មូស្គូដោយបាញ់ស្រោចដ្រូន

17-08-2026 11:13

(Kyiv, Moscow)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) បានសម្លាប់មនុស្ស ២នាក់ នៅឯរោងចក្រផលិតដែកថែបមួយកន្លែង ខណៈទីក្រុងកៀវ បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាដោយប្រើដ្រូន ទៅលើតំបន់មូស្គូ សម្លាប់មនុស្សម្នាក់ និងបង្កការឆាបឆេះឃ្លាំងទំនិញនៃក្រុមហ៊ុនលក់ទំនិញលក់រាយតាមអនឡាញដ៏ធំមួយ របស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។

មន្រ្តីអ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៉ី ក៏បានបណ្តាលឱ្យមនុស្សចំនួន ១៤នាក់របួសផងដែរ។ ក្រុមហ៊ុនផលិតដែកថែប ArcelorMittal Kryvyi Rih បានប្រកាសលើបណ្តាញ Telegram ថាគ្រឿងបរិក្ខារផលិតកម្មសំខាន់ៗ ក្នុងផ្នែកផលិតថាមពល និងផ្នែកស្លរលោហៈ បានរងការខូចខាត ហើយដំណើរការផលិតរបស់រោងចក្រត្រូវបានផ្អាកមួយផ្នែក។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៨២២គ្រឿងនៅទូទាំងប្រទេស ក្នុងការវាយប្រហារថ្មីចុងក្រោយបង្អស់។ តាមអភិបាលតំបន់មូស្គូ លោក Andrei Vorobyov បុរសអាយុ ៨៣ឆ្នាំម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍ដែលលោកពណ៌នាថា ជាការវាយប្រហារដោយដ្រូន ក្នុងចំនួនដ៏ច្រើនបំផុតរបស់អ៊ុយក្រែនមកលើតំបន់មូស្គូ ចាប់តាំងពីផ្ទុះសង្រ្គាម៕