* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តម្លៃប្រេងអន្តរជាតិ បន្តហក់ឡើង ខណៈកិច្ចចរចាអាមេរិក និងអ៉ីរ៉ង់ជាប់គាំង រីឯការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz មានសភាពយឺតយាវ

17-08-2026 11:47

(Reuters)៖ តម្លៃប្រេងឆៅ បានកើនឡើងក្នុងរង្វង់ ១ភាគរយ នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ខណៈក្តីរំពឹងលើការសម្រេចបាននូវរបត់វិជ្ជមាន ឆ្ពោះទៅរកសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានថមថយ ស្របពេលដែលចរាចរណ៍នាវាដឹកប្រេងចេញតាមច្រកសមុទ្រ Hormuz ក៏ថយចុះផងដែរ ដោយបង្កើនក្តីបារម្ភអំពីហានិភ័យភូមិសាស្ត្រនយោបាយក្នុងទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៩,៤០ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៨២,៨៣ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះ បានហក់ឡើងជាង ៥ភាគរយ កាលពីសប្តាហ៍មុន ក្រោយការវាយប្រហារលើនាវាដឹកប្រេងក្រុមហ៊ុន Abu Dhabi National នៅច្រកសមុទ្រ Hormuz និងលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Saudi Aramco របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ទិន្នន័យតាមដានចរាចរណ៍ផ្លូវសមុទ្រពី Kpler នៅថ្ងៃចន្ទនេះ បង្ហាញថាសកម្មភាពដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz មានសភាពយឺតយ៉ាវ កាលចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានការវាយប្រហាខាងលើ។ នៅថ្ងៃសៅរ៍ តែមាននាវាដឹកទំនិញចំនួន ៥គ្រឿងប៉ុណ្ណោះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយគ្មាននាវាណាមួយបានចុះឈ្មោះឆ្លងកាត់ទេ នៅថ្ងៃអាទិត្យ៕