* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីមីយ៉ាន់ម៉ា ធ្វើដំណើរទៅរុស្ស៉ី ដើម្បីជួបលោក ពូទីន (Video inside)

17-08-2026 13:58

(ណៃពិដោ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ខណៈវាជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងម៉ូស្គូ របស់អតីតមេដឹកនាំរបបយោធារូបនេះ ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីស៊ីវិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការិយាល័យរបស់លោកបានឲ្យដឹងថា លោក Min Aung Hlaing ដែលអមដំណើរដោយមន្ត្រីជាន់ខ្ពស់ដទៃទៀត បានហោះចេញពីរដ្ឋធានីណៃពិដោ នាព្រឹកថ្ងៃចន្ទនេះ។ លោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏ដូចជាប្រធានរដ្ឋសភា ហើយចូលរួមវេទិកាសេដ្ឋកិច្ចមីយ៉ាន់ម៉ា-រុស្ស៊ី។

លោក Min Aung Hlaing បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើនលើក ចាប់តាំងពីខែមេសា រួមមានទៅកាន់ប្រទេសចិន ឥណ្ឌា និងថៃ ដែលជាប្រទេសជិតខាង ស្របពេលដែលលោកកំពុងស្វែងរកការនាំមីយ៉ាន់ម៉ា ត្រឡប់មកក្នុងឆាកអន្តរជាតិវិញ បន្ទាប់ពីរងភាពឯកោដោយសារតែការធ្វើរដ្ឋប្រហារយោធា។

រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានគាំទ្រមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អោងសាន ស៊ូជី ហើយបង្កឱ្យផ្ទុះជាសង្គ្រាមស៊ីវិល ដែលត្រូវបានប៉ាន់ប្រមាណថា សម្លាប់មនុស្សសរុបរហូតដល់ជាង ១០០ ០០០ នាក់។

លោក Min Aung Hlaing ត្រូវបានតែងតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតដែលរៀបចំឡើង ក្រោមការរិះគន់ថាជាបោះឆ្នោតក្លែងក្លាយ ពីសំណាក់បណ្តាប្រទេសលោកខាងលិច និងអង្គការឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ។

សេចក្តីថ្លែងការណ៍នៃការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា បានលើកឡើងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនេះ មានគោលបំណងពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធយូរអង្វែងរវាងមីយ៉ាន់ម៉ានិងរុស្ស៊ី ព្រមទាំងដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាពិសេសលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ប្រើប្រាស់យន្តហោះដែលផលិតដោយរុស្ស៊ីប្រឆាំងនឹងក្រុមឧទ្ទាម ហើយក៏រងការចោទប្រកាន់ផងដែរ ពីការកំណត់គោលដៅលើជនស៊ីវិល ក្នុងការវាយប្រហារមួយចំនួន ដែលអ្នកឃ្លាំមើលជម្លោះ បាននិយាយថា ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ មីយ៉ាន់ម៉ានិងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា រយៈពេល៥ ឆ្នាំ កាលពីខែកុម្ភៈ ប៉ុន្តែមានព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ ទាក់ទងនឹងកិច្ចព្រមព្រៀងនោះ៕