* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឥណ្ឌា៖ មនុស្ស ៦នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ស្រដៀងនឹងរត់ជាន់គ្នា នៅរដ្ឋ Bihar (Video inside)

17-08-2026 16:00

(Bihar)៖ យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និងរបួស ៥នាក់ នៅក្នុងហេតុការណ៍មួយ ដែលប៉ូលិសសង្ស័យថា បណ្តាលមកពីការដួលរលំបង្គោលភ្លើង ហើយបង្កឱ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមមនុស្សជាច្រើន ដែលកំពុងប្រារព្ធពិធីគោរពបូជា នៅឯប្រាសាទមួយ ក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរ កំពុងពិនិត្យរកមូលហេតុនៃហេតុការណ៍ ដែលបានកើតឡើងក្នុងចំណោមអ្នកគោរពបូជា ដែលកំពុងប្រតិបត្តិពិធី ក្នុងខែដ៏ពិសិដ្ឋរបស់សាសនាហិណ្ឌូ នៅប្រាសាទ Ashok Dham ក្នុងស្រុក Lakhisarai។ មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Shivam Kumar បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI ថា «គេនិយាយថា បង្គោលភ្លើងមួយដើមបានដួលរលំនៅទីនោះ ហើយមនុស្សមានអ្នកឆក់ខ្សែភ្លើង ទើបបណ្តាលឱ្យមានស្ថានភាព ដូចជាការរត់ជាន់គ្នា។ យើងអាចបញ្ជាក់ពីមូលហេតុពិតប្រាកដបាន លុះត្រាតែយើងបានផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ជាមុនសិន»។

គួរបញ្ជាក់ថា ឆ្នាំមុន មនុស្ស ៣០នាក់បានស្លាប់ ទាក់ទងនឹងគ្រោះថ្នាក់ក្នុងហ្វូងមនុស្សនៅប្រទេសឥណ្ឌា អំឡុងពិធីបុណ្យ Maha Kumbh ជាពេលដែលមនុស្សរាបលាននាក់ជួបជុំគ្នា ដើម្បីងូតទឹកដ៏ពិសិដ្ឋ៕