* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ​៖ ពី «ទស្សនាដោយ​ប្រញាប់ប្រញាល់» ទៅ «ដក​បទពិសោធ​យ៉ាង​ស៊ី​ជម្រៅ» ប្រទេសចិន​ស័ក្តិ​សម​នឹង​ «ស្វែង​យល់​​ម្តងហើយ​ម្តងទៀត»

17-08-2026 17:49

(ប៉េកាំង)៖ នា​ពេលថ្មីៗ​កន្លងទៅនេះ ​លោក Elon Musk ​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Tesla របស់សហ​រដ្ឋ​អា​មេ​រិក​បានចុច Like ប្រទេសចិន​​លើបណ្តាញ​ទំនាក់ទំនង​សង្គម ហើយបាន "សូម​ណែនាំ​យ៉ាង​ខ្លាំង​ឱ្យ​គេទៅទស្សនា​ប្រទេសចិន" ដែលបាន​បំផុស​ភាពកក់ក្តៅ ​នៃការស្វែងយល់​ពី​ប្រ​ទេស​ចិនរបស់ទេសចរ​បរទេសម្តងទៀត។ ​ពួកគេបាន​នាំ​គ្នា​កោតសរសើរថា ​"ប្រទេសចិន​ស័ក្តិ​សម​នឹង​ស្វែងយល់ម្តង​ហើយម្តងទៀត ម្តងមិនគ្រប់គ្រាន់ទេ" "ខ្ញុំចង់ទៅ​ទស្សនា​ប្រ​ទេស​ចិន​ម្តងហើយម្តងទៀត"។

ទិន្នន័យមួយក្រុម​បាន​បង្ហាញយ៉ាង​ច្បាស់ថា៖ នៅឆមាស​ទីមួយ​​ឆ្នាំនេះ ​ចំនួនជនបរទេស​ដែល​ចូល​ដែន​ប្រទេសចិន​បាន​ឈានដល់​២២លាន៩​សែន១ម៉ឺន​៤ពាន់នាក់ ដែល​កើន​ឡើ​ង​​ ២០,៤% បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ។ ក្នុងនោះ ជនបរទេស​ដែល​ចូល​មកដោយ​លើកលែង​ទិដ្ឋាការ​មានចំនួន​៧៧,៧% ​ដែល​កើនឡើង​៣០,៦% បើប្រៀប​ធៀ​ប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ។ ​ទន្ទឹមនឹង​ការធ្វើ​ឱ្យ​សុក្រឹតភាព​នូវ​គោល​នយោ​បាយ​ដូច​ជា ​"សងពន្ធវិញភ្លាម" សម្រាប់​ការបង្វិលពន្ធ​សងវិញនៅពេល​ចេញពីដែនចិន ចំនួន​អ្នក​ទេស​ចរ​បរទេស​ ដែលបាន​បង្វិលពន្ធ​សងវិញនៅ​ពេល​ចេញ​ពី​ដែន​ប្រទេសចិន​នៅ​ឆមាស​ទី​មួយឆ្នាំ​នេះ​​ បានកើនឡើង ៣៦៦% បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​មុន។

ហេតុអ្វី​បានជា​ប្រទេសចិន​ធ្វើឱ្យអ្នកទេសចរ​បរទេសចូលចិត្ត​មិនចង់ត្រឡប់ទៅវិញ? លោ​ក​Dai ​Bin ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ទេសចរណ៍​របស់ចិន​បាន​ថ្លែងថា ​ប្រទេសចិនមាន​ប្រ​វត្តិ​សាស្ត្រដ៏យូរលង់​និងទឹកដី​ធំទូលាយ ​ដែលអាច​បំពេញ​តម្រូវ​ការ​ខាង​វិស័យ​ទេសចរណ៍​ច្រើន​បែប​យ៉ាង បើ​អ្នកទេសចរ​បរទេស​គ្រាន់តែ​មកម្តង​គឺពិបាក"ស្វែងយល់​ច្បាស់​" បាន​ទេ​។​ ហើយ​បទពិសោធ​ពី​ជីវភាពរស់នៅដ៏​ទំនើបដែលកំពុង​ត្រូវ​​កែលម្អជា​បន្តបន្ទាប់ គោល​នយោ​បាយ​​ផ្តល់ភាពងាយស្រួល​ដែលត្រូវ​លើក​កម្ពស់​កម្រិត​ជាបន្តបន្ទាប់ បរិយាកាស​សង្គ​ម​ប្រកបដោយ​សុវត្ថិភាព ក៏​ដូចជា​ការបើកទូលាយ​និងមេត្រី​ភាព​របស់ប្រជាជនចិន សុទ្ធ​តែ​បាន​បង្កើត​ជា​កម្លាំង​ទាក់ទាញ​យ៉ាង​ខ្លាំងក្លា​ចំពោះ​អ្នកទេសចរណ៍​បរទេស ពោលគឺ​ ការមក​លេង​ជាច្រើនដង ទើបអាច​ស្វែងយល់យ៉ាង​ស៊ីជម្រៅ​អំពី​ប្រទេសចិន​ដ៏ពិតប្រាកដនិង​គ្រប់​ជ្រុង​ជ្រោយ​​ ។

"ដើរលេង​មិន​អស់​"— នេះជាអារម្មណ៍ផ្ទាល់​របស់​អ្នកទេសចរ​បរទេស​ជាច្រើននាក់​បន្ទាប់ពី​មក​ដល់​ប្រទេសចិន ។ នៅរដូវ​ក្តៅនេះ ​"ទេសចរណ៍​វប្បធម៌" "ទេសចរណ៍​គេចកម្តៅ"និង "ទេស​ចរណ៍​អេកូឡូស៊ី"ជាដើម​​បាន​ទទួល​ការ​ពេញ​និយម​ខ្លាំង​ជា​បន្ត​បន្ទាប់​។ ​ពីភាពអស្ចារ្យ​នៃ​មហាកំពែង ​ដល់ជញ្ជាំងសនិង​ក្បឿងខ្មៅ​នៃឃុំបុរាណ​នៅ​ភាគខាងត្បូង​ទន្លេយ៉ាងសេ ​ពី​ ទំនៀម​ទម្លាប់​ប្រពៃណី​ពិសេស​ផ្លូវសូត្រនៅ​វាលខ្សាច់​ភាគពាយ័ព្យ ​ដល់ភ្នំព្រិល​និងបឹង​ពិសិ​ដ្ឋ​នៃខ្ពង់រាប Qinghai និង ​Xizang ​សុទ្ធតែធ្វើឱ្យ​​អ្នកទេសចរ​បរទេស​ពោរពេញទៅដោយ​ក្តី​ភ្ញាក់​ផ្អើលនិង​សប្បាយរីករាយ ។ ​ស្លៀកពាក់​ខោអាវ​បែបរជ្ជកាលហាន ដើរទស្សនា​ផ្សារ​បុរា​ណ​និង​ទស្សនា​បេតិកភណ្ឌអរូបី...អ្នកទេសចរ​បរទេសអាច​ទទួលអារម្មណ៍ពី​ធាតុ​ពិត ​នៃ​វប្បធម៌​ប្រជា​ជាត​ចិន​​ដ៏ជ្រាលជ្រៅ​ តាមរយៈ​សកម្មភាព​ទាំងនេះ ។ ​តាម​ការស្ទង់មតិ​ដែល​ចេញ​ផ្សាយ​ដោយ ​វិទ្យា​ស្ថាន​​ស្រាវជ្រាវ​ទេសចរណ៍​របស់ចិន នា​ពេល​ថ្មី​ៗ​នេះ​​បានឱ្យ​ដឹងថា ​ភ្ញៀវ​ទេសចរណ៍​ចូលដែនចិន​ចំនួនលើសពី​​៦០% បានចាត់ទុក​ការដក​បទពិសោធ​ពី​វប្បធម៌​ចិន​ជាគោលបំណង​សំខាន់នៃ​ការធ្វើ​ទេសចរណ៍​នៅប្រទេសចិន។

ការធ្វើ​ទេសចរណ៍នៅ​ប្រទេសចិន​ ក៏មានភាពងាយស្រួល​ផងដែរ។ ​គិត​មកទល់​ខែ​មេសា​ឆ្នាំ​នេះ ​ចិនបាន​អនុវត្ត​គោលនយោបាយ​លើកលែងទិដ្ឋាការ​ដោយគ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រ​ទេស​ចំនួន២៩ ​និងគោលនយោបាយ​លើកលែងទិដ្ឋាការ​ដោយឯកតោភាគី​ជា​មួយ​​ប្រទេស​ចំនួន​៥០ ​និងពង្រីក​ប្រទេសដែល​អនុវត្ត​គោលនយោបាយ​លើក​លែង ​ទិដ្ឋាការ​សម្រាប់​ឆ្លង​កាត់​ដែន​ចិន​រយៈពេល​២៤០​ម៉ោង​ដល់​ចំនួន ៥៥ ប្រទេស​។ ​ការបន្តពង្រីក​គោល​នយោ​បាយ​លើកលែង​ទិដ្ឋាការ អនុវត្ត​គោលនយោបាយកំណែ​២.០ស្តីពី​ការ​​បង្វិលពន្ធសងវិញ​នៅ​ពេល​ចេញពី​ដែនចិន បូករួមទាំង​ប្រសិទ្ធភាពខ្ពស់​បំផុត​នៃផ្លូវដែក​ល្បឿនលឿន​ ការ​ទូទាត់​លុយ​តាម​ឧបករណ៍​ចល័ត​និងការគាំទ្រ​​ដ៏​រឹងមាំ​នៃ​ផែនការ​ធ្វើដំណើរ​ដោយ​ AI ​សុទ្ធ​តែ​ធ្វើឱ្យ​"ទេសចរណ៍នៅចិន" មានភាព​កាន់​តែ​ងាយស្រួល​និងរលូន ។

ប្រទេសចិនដែល​ធ្វើ​កិច្ចខិតខំប្រឹងប្រែង​ ក្នុង​ការអភិវឌ្ឍ​ដោយសន្តិភាព​ ពោរពេញទៅដោយ​ភាព​រស់​រវើក​ខាង​ការ​ច្នៃប្រឌិតថ្មី និងភាពទាក់ទាញ​ខាងវប្បធម៌ គួរ​ឱ្យ​អ្នកទេសចរ​បរទេស​មក​ទស្សនា​ជាច្រើនដង​ដើម្បី​"ស្វែងយល់​ម្តងហើយ​ម្តងទៀត"៕

វិទ្យុមិត្តភាពកម្ពុជាចិន