* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីរ៉ង់ហាមឃាត់បុគ្គលិកស្ថានទូតបារាំង ២នាក់ មិនឱ្យត្រឡប់ចូលប្រទេសវិញ ជុំវិញការគាំទ្រសង្គមស៊ីវិល

17-08-2026 18:49

(ឌូបៃ)៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ បានប្រកាសហាមឃាត់បុគ្គលិកស្ថានទូតបារាំងចំនួន ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងជម្លោះការទូតកាលពីខែមុន មិនឱ្យត្រឡប់ចូលមកកាន់ប្រទេសអ៊ីរ៉ង់វិញនោះទេ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកៃ (Esmaeil Baghaei) បានចោទប្រកាន់ថា បុគ្គលិកទាំងពីររូបនោះបានរំលោភលើអនុសញ្ញាទីក្រុងវីយែន (Vienna Convention) តាមរយៈការចូលរួមក្នុងសកម្មភាពគាំទ្រដល់សង្គមស៊ីវិលអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា ការដែលបារាំងអះអាងថាបុគ្គលិកខ្លួនជួយសង្គមស៊ីវិល គឺស្មើនឹងការសារភាពថាពួកគេពិតជាបានរំលោភច្បាប់ការទូតប្រាកដមែន។

គួររំលឹកថា កាលពីខែមុន រដ្ឋមន្ត្រីការបរទេសបារាំងបានបញ្ជាក់ថា បេសកកម្មរបស់បុគ្គលិកស្ថានទូតទាំងពីរ គឺដើម្បីអភិវឌ្ឍកម្មវិធីគាំទ្រដល់សង្គមស៊ីវិល និស្សិត និងសិល្បករអ៊ីរ៉ង់ ដោយលោកអះអាងថាបារាំងគឺជាប្រទេសដែលជួយសង្គមស៊ីវិលអ៊ីរ៉ង់ច្រើនជាងគេ។

ភាពតានតឹងនេះបានផ្ទុះឡើងកាលពីថ្ងៃទី២១ ខែកក្កដា នៅពេលដែលបារាំងបានកោះហៅភារធារីអ៊ីរ៉ង់មកតវ៉ា បន្ទាប់ពីចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ថា បានឃាត់ខ្លួន និងគំរាមកំហែងដល់រូបរាងកាយបុគ្គលិកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងតេហេរ៉ង់។ ទីក្រុងតេហេរ៉ង់តែងតែមានភាពរសើបយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីលោកខាងលិច ជាពិសេសចាប់តាំងពីសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក៕