* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អូម៉ង់បញ្ជាក់ថា អាកាសធាតុ និងបញ្ហាបច្ចេកទេស កំពុងរារាំងប្រតិបត្តិការសង្គ្រោះនាវា និងការបោសសម្អាតប្រេងលេចធ្លាយ (Video inside)

17-08-2026 19:19

(គែរ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអូម៉ង់ បានរាយការណ៍នៅថ្ងៃចន្ទថា ស្ថានភាពអាកាសធាតុអាក្រក់ និងបញ្ហាប្រឈមផ្នែកប្រតិបត្តិការ កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនាវាដឹកប្រេងដែលកំពុងជាប់គាំង និងលេចធ្លាយប្រេងឆៅរុស្ស៊ី នៅក្នុងតំបន់អភិរក្សសមុទ្រក្បែរឆ្នេរប្រទេសអូម៉ង់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

រដ្ឋាភិបាលអូម៉ង់ កំពុងសហការជាមួយក្រុមហ៊ុនគ្រប់គ្រងហានិភ័យ Ambrey ដើម្បីទប់ស្កាត់ការខូចខាតបរិស្ថានពីការលេចធ្លាយប្រេងនេះ ដែលការប៉ាន់ស្មានខ្លះអះអាងថាមានទំហំដល់ទៅ ២,០០០គីឡូម៉ែត្រការ៉េ។ ការលេចធ្លាយពីនាវា Caroline Bezengi ដែលសង្ស័យថាបណ្តាលមកពីការវាយប្រហារកាលពីខែមិថុនា បានរាលដាលជុំវិញតំបន់អភិរក្សធម្មជាតិ និងបានរសាត់មកដល់ឆ្នេរសមុទ្រអូម៉ង់កាលពីថ្ងៃពុធ។

អគ្គនាយកកិច្ចការលំហសមុទ្រនៃក្រសួងដឹកជញ្ជូនអូម៉ង់ បានបញ្ជាក់ថា ភាពលំបាកគឺបណ្តាលមកពីរដូវមូសុង និងស្ថានភាពភូមិសាស្ត្ររាក់ និងសំបូរថ្មនៅកន្លែងដែលនាវាជាប់គាំង ដែលធ្វើឱ្យនាវាសង្គ្រោះប្រឈមនឹងហានិភ័យយ៉ាងខ្លាំង។ លោកបានបន្ថែមថា ប្រតិបត្តិការនេះកាន់តែស្មុគស្មាញ ដោយសារនាវារងការខូចខាត និងមានទឹកលិចផ្នែកម្ខាងយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា នាវាដែលផ្ទុកប្រេងរុស្ស៊ីប្រមាណ ៨០ម៉ឺនធុងនេះ បានជាប់គាំងកាលពីថ្ងៃទី៣០ ខែមិថុនា នៅក្បែរតំបន់អភិរក្សសមុទ្រអូម៉ង់ ដែលជាជម្រករបស់ត្រីបាឡែន និងសត្វកម្រជាច្រើន។ នាវានេះគឺជាផ្នែកមួយនៃ «កងនាវាសម្ងាត់» របស់រុស្ស៊ី ដែលប្រើប្រាស់នាវាចាស់ៗ គ្មានធានារ៉ាប់រងពីលោកខាងលិច និងប្តូរទង់ជាតិដើម្បីលាក់បាំងអត្តសញ្ញាណម្ចាស់ពិតប្រាកដ ខណៈដែលនាវានេះកំពុងស្ថិតក្រោមទណ្ឌកម្មរបស់សហភាពអឺរ៉ុប អ៊ុយក្រែន អង់គ្លេស កាណាដា និងស្វីស៕