* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឥណ្ឌាអះអាងថាបានទប់ស្កាត់ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយប៉ាគីស្ថាន និងចាប់ខ្លួនជាង ២០០នាក់ (Video inside)

17-08-2026 20:04

(មុមបៃ)៖ រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក អាមីត សា (Amit Shah) បានប្រកាសនៅថ្ងៃចន្ទថា ទីភ្នាក់ងារសន្តិសុខឥណ្ឌាបានចាប់ខ្លួន «ភ្នាក់ងារភេរវករ» ជាង ២០០នាក់ ដែលមានទំនាក់ទំនងជាមួយប្រទេសប៉ាគីស្ថាន ដោយបានទប់ស្កាត់ការប៉ុនប៉ងវាយប្រហារនៅទូទាំងប្រទេស ក្នុងអំឡុងពេលទិវាបុណ្យឯករាជ្យជាតិកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងនៅទូទាំងរដ្ឋចំនួន ១៤ កាលពីថ្ងៃទី១២ ខែសីហា ពោលគឺបីថ្ងៃមុនពេលឥណ្ឌាប្រារព្ធខួបឯករាជ្យជាតិ។ លោក សា បានចោទប្រកាន់ថា ក្រុម Shahzad Bhatti Network នេះ ទទួលបានការគាំទ្រពីទីភ្នាក់ងារចារកម្ម ISI របស់ប៉ាគីស្ថាន។

លោកបានបញ្ជាក់ថា សមត្ថកិច្ចបានរឹបអូសកាំភ្លើងខ្លី គ្រាប់កាំភ្លើង គ្រាប់បែកដៃដែលមានស្លាកសញ្ញារោងចក្រអាវុធប៉ាគីស្ថាន និងគ្រាប់បែកកែច្នៃជាច្រើន។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន មិនទាន់មានការឆ្លើយតបនៅឡើយទេ ខណៈដែលកន្លងមកប៉ាគីស្ថានតែងតែបដិសេធការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថាន តែងតែចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកនៅពីក្រោយអំពើភេរវកម្មនៅក្នុងប្រទេសរៀងៗខ្លួន។ កាលពីឆ្នាំមុន ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ ធ្លាប់បានប៉ះទង្គិចយោធាគ្នារយៈពេល ៤ថ្ងៃ បន្ទាប់ពីឥណ្ឌាបានទម្លាក់កំហុសលើប៉ាគីស្ថាន ចំពោះការសម្លាប់មនុស្ស ២៦នាក់ នៅតំបន់កាស្មៀររបស់ឥណ្ឌា៕