* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហភាពអឺរ៉ុបគ្រោងដាក់ទណ្ឌកម្មដ៏ធំបំផុតប្រឆាំងនឹងរុស្ស៊ីនៅប៉ុន្មានខែខាងមុខនេះ (Video inside)

17-08-2026 20:35

(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី កាយ៉ា កាឡាស់ (Kaja Kallas) បានប្រកាសថា ប្លុកអឺរ៉ុបមួយនេះមានបំណងពង្រីកទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីយ៉ាងខ្លាំងក្លា នៅក្នុងប៉ុន្មានខែខាងមុខនេះ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី កាឡាស់ ដែលជាប្រធានស្ថាប័នការទូតអឺរ៉ុប (EEAS) បានប្រាប់កាសែតអាល្លឺម៉ង់ Die Welt ថា «ទណ្ឌកម្មរបស់ EU កន្លងមក បានធ្វើឱ្យរុស្ស៊ីខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយបានកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុសម្រាប់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីអស់ជាង ១ទ្រីលានអឺរ៉ូ (ប្រមាណ ១,១៦ទ្រីលានដុល្លារ)។ សម្រាប់រដូវស្លឹកឈើជ្រុះខាងមុខនេះ ខ្ញុំនឹងស្នើឡើងនូវបញ្ជីទណ្ឌកម្មដ៏ធំទូលាយបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង»។

លោកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើត្រូវបានអនុម័ត ទណ្ឌកម្មថ្មីនេះនឹងធ្វើឱ្យចំនួនស្ថាប័នរុស្ស៊ីដែលរងទណ្ឌកម្មកើនឡើងមួយភាគបីភ្លាមៗ ហើយសម្ពាធនេះត្រូវតែបន្តកើនឡើងរហូតទាល់តែទីក្រុងមូស្គូព្រមបញ្ចប់សង្គ្រាម។

ទោះបីជាលោកស្រីមិនបានបញ្ជាក់លម្អិតពីពេលវេលា ឬគោលដៅទណ្ឌកម្មថ្មីនេះក៏ដោយ ប៉ុន្តែប្រភពការទូត EU បានបង្ហើបប្រាប់ Reuters ថា EEAS នឹងស្នើដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នប្រមាណ ១,៦០០ ដែលមានមូលដ្ឋាននៅរុស្ស៊ី ដោយផ្តោតសំខាន់លើបណ្តាញឧស្សាហកម្មយោធារបស់ទីក្រុងមូស្គូ។ ប្រភពបានបន្ថែមថា ទណ្ឌកម្មទាំងនោះនឹងរួមបញ្ចូលទាំងការហាមឃាត់ការធ្វើដំណើរ ការហាមឃាត់ប្រតិបត្តិការហិរញ្ញវត្ថុ និងការបង្កកទ្រព្យសម្បត្តិ។ គួរបញ្ជាក់ថា មកទល់ពេលនេះ EU បានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីជិត ៣,០០០ រួចមកហើយ៕