* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីរ៉ង់ព្រមានបើកការវាយលុកនៅច្រកសមុទ្រហ័រមូស ប្រសិនបើការចរចាជាមួយអាមេរិកបរាជ័យ (Video inside)

17-08-2026 23:02

(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តប្តូរយុទ្ធសាស្ត្រពីការការពារ ទៅជាការ «វាយលុកពេញទំហឹង» វិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក បានជួបភាពជាប់គាំង។

មន្ត្រីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា «ស្ថាប័នអ៊ីរ៉ង់ទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនភាពតានតឹងនៅច្រកសមុទ្រហ័រមូស និងក្នុងតំបន់ទាំងមូល ព្រោះអ៊ីរ៉ង់នឹងត្រៀមខ្លួនធ្វើការសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកបំផុត»។ លោកបានបន្ថែមថា ទីក្រុងតេហេរ៉ង់ នឹងបើកការវាយប្រហារយោធា «ទាន់ពេលវេលា និងចំគោលដៅ» ដើម្បីបំបែកការបិទខ្ទប់របស់កងទ័ពជើងទឹកអាមេរិក ប្រសិនបើមធ្យោបាយការទូតត្រូវទទួលបរាជ័យ។

គួរបញ្ជាក់ថា ថ្ងៃចន្ទនេះ គឺជាថ្ងៃកំណត់ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានឯកភាពកាលពីខែមិថុនា។ អនុស្សរណៈដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា នោះ បានកំណត់ពេលវេលា ៦០ថ្ងៃ (អាចពន្យារបានតាមការព្រមព្រៀង) ដើម្បីឱ្យទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងមួយដែលគ្របដណ្តប់លើបញ្ហាទូលំទូលាយ ដូចជាជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។

ទោះជាយ៉ាងណា អនុស្សរណៈដែលបានប្រកាសពីការបញ្ឈប់ប្រតិបត្តិការយោធាជាអចិន្ត្រៃយ៍នៅគ្រប់សមរភូមិនេះ បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស ដោយសារតែជម្លោះដណ្តើមការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស។ ស្របពេលជាមួយគ្នានេះ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រាប់ពលរដ្ឋអាមេរិកឱ្យត្រៀមខ្លួនទទួលយកការកើនឡើងនៃតម្លៃប្រេងសាំងផងដែរ៕