* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ី កោះហៅឯកអគ្គរដ្ឋទូតជប៉ុនដើម្បីសម្ដែងការតវ៉ា ជុំវិញទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីប្រជុំកោះមានជម្លោះ (Video inside)

18-08-2026 09:43

(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន បន្ទាប់ពីទីក្រុងតូក្យូថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីប្រជុំកោះ Kuril ដែលជប៉ុនហៅថាដែនដីភាគខាងជើងកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទំនាក់ទំនងរវាងរុស្ស៉ី និងជប៉ុនមានភាពតានតឹងជាយូរណាស់មកហើយជុំវិញទីប្រជុំកោះមានជម្លោះ Kuril ដែលតូក្យូទាមទារថាដែនអធិបតេយ្យរបស់ខ្លួន និងត្រូវបានដណ្ដើមគ្រប់គ្រងដោយកងទ័ពអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៤៥។ លោក ពូទីនបានធ្វើដំណើរទៅកាន់ទីប្រជុំកោះ Kuril បន្ទាប់ពីរូបលោកបានបំពេញទស្សនកិច្ចទៅកាន់ប្រជុំកោះរុស្ស៉ី Sakhalin កាលពីសប្ដាហ៍មុន ដោយជំរុញឱ្យជប៉ុនកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីដើម្បីសម្ដែងការតវ៉ា។

ជាការឆ្លើយតប រុស្ស៉ីក៏បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងមូស្គូ លោក Akira Muto ដើម្បីសម្ដែងការតវ៉ាវិញផងដែរ។ «ក្រុមមន្ត្រីជប៉ុនបានឆ្លងហួសបន្ទាប់ក្រមសីលធម៌ នៅក្នុងការរិះគន់លើដំណើរទស្សនកិច្ចរបស់លោក ពូទីន»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov កាលពីថ្ងៃចន្ទដោយបន្ថែមថារុស្ស៉ីបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ កាន់តែល្អក់កករខ្លាំងឡើង បន្ទាប់ពីរុស្ស៉ីបើកធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ជប៉ុនបានចូលរួមជាមួយក្រុមប្រទេស G7 ផ្សេងទៀតក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី និងផ្ដលជំនួយជាហិរញ្ញវត្ថុ និងបរិក្ខារការពារខ្លួនទៅឱ្យទីក្រុងកៀវ៕