* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ី ព្រមានពីផលវិបាក ក្រោយសេចក្តីរាយការណ៍ពីករណីដ្រូនផលិតដោយអង់គ្លេស វាយប្រហារទឹកដីរុស្ស៉ី (Video inside)

18-08-2026 11:47

(មូស្គូ)៖ រុស្ស៉ីបាន​ព្រមាន​ចក្រភព​អង់គ្លេស​ កាលពី​ថ្ងៃចន្ទ ទី១៧ ខែសីហា ​ថានឹង​ត្រូវជួបផលវិបាក បន្ទាប់ពី​មាន​សេចក្តីការណ៍​ថាយន្តហោះ​​ដ្រូន​ផលិត​នៅ​ចក្រភព​អង់គ្លេស​ ដែល​ផ្គត់ផ្គង់​ទៅ​អ៊ុយក្រែន​ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​ចូលជ្រៅ​មកទឹកដី​រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាសែត Sunday Times បានរាយការណ៍ថា ដ្រូនផលិតដោយក្រុមហ៊ុនអង់គ្លេសចំនួន ២ ត្រូវបានអ៊ុយក្រែនប្រើប្រាស់ដើម្បីវាយប្រហារគោលដៅយោធា និងឧស្សាហកម្មនៅក្នុងទឹកដីរុស្ស៉ី។ ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងឡុងដ៍ បានចោទប្រកាន់ចក្រភពអង់គ្លេសថា បានក្លាយជាទៅអ្នកសមគំនិត រួមចំណែកដល់ការវាយប្រហារ និងជ្រើសយកការបង្កើនជម្លោះដោយចេតនា។ សេចក្តីថ្លែងការណ៍របស់ស្ថានទូត គូសបញ្ជាក់ថា «ការចូលរួមកាន់តែជ្រៅក្នុងជម្លោះ និងការគាំទ្រកាន់តែខ្លាំងចំពោះយន្តការភេរវកម្មរបស់ទីក្រុងកៀវ នាំឱ្យផលវិបាកដែលអង់គ្លេសជួបប្រទះកាន់តែធ្ងន់ធ្ងរ»។

ភ្លាមៗស្ថានទូតចក្រភពអង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយទេ ជុំវិញសេចក្តីថ្លែងការណ៍របស់រុស្ស៉ី៕