* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សមួយចំនួនរងរបួសនៅរុស្ស៉ី ក្រោយអ៊ុយក្រែនបាញ់ដ្រូនជាង៦០០គ្រឿង សំដៅទៅតំបន់រដ្ឋធានីមូស្គូ (Video inside)

18-08-2026 13:26

(មូស្គូ)៖ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីរុស្ស៊ីបានឱ្យដឹងថា យន្តហោះដ្រូនសរុបចំនួន ៦២០គ្រឿង បានហោះសំដៅមកកាន់តំបន់មូស្គូ កាលពីវេលាយប់កន្លងទៅ និងមានមនុស្សមួយចំនួន បានទទួលរងរបួស ហើយអគារខ្លះបានរងការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបំផ្លាញដ្រូនជាង ១៨០ គ្រឿង នៅលើតំបន់រដ្ឋធានី។ ចំណែកលោក Andrey Vorobyov អភិបាលតំបន់មូស្គូ ដែលជាតំបន់ស្ថិតនៅជុំវិញរដ្ឋធានី បាននិយាយថា ការវាយប្រហារដោយដ្រូននេះ បានបណ្តាលឲ្យមនុស្ស ៣នាក់រងរបួស ក្នុងនោះរួមមានក្មេងស្រីអាយុ ១០ឆ្នាំ ម្នាក់ផងដែរ។

លោក Vorobyov បានអះអាងថា ផលវិបាកធ្ងន់ធ្ងរជាងគេ ត្រូវបានរាយការណ៍នៅក្នុងស្រុក Pavlovsky Posad ជាកន្លែងដែលលំនៅដ្ឋានមួយខ្នងបានឆាបឆេះ។ យន្តហោះដ្រូន ក៏បានវាយប្រហារចំឃ្លាំងមួយកន្លែង នៅភាគខាងកើតទីក្រុងមូស្គូ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី Wildberries ផងដែរ។ អ៊ុយក្រែន បានវាយប្រហារឃ្លាំង​របស់ក្រុមហ៊ុន Wildberries ជាច្រើនកន្លែង អំឡុងពេលប៉ុន្មានសប្តាហ៍មកនេះ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះ លួចជួយផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ដ្រូនរុស្ស៊ី។

គួរបញ្ជាក់ថា ដោយសារការប្រយុទ្ធគ្នា នៅតាមសមរភូមិមុខស្ទើរតែជាប់គាំងទាំងស្រុង និងកិច្ចប្រឹងប្រែងចរចាក៏ត្រូវបានផ្អាក អ៊ុយក្រែននិងរុស្ស៊ី បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយយ៉ាងខ្លាំងដាក់គ្នា ដែលធ្វើឲ្យចំនួនជនស៊ីវិលបាត់បង់ជីវិត កើនឡើងខ្ពស់បំផុត គិតចាប់តាំងពីប៉ុន្មានខែដំបូងនៃសង្រ្គាម កាលពីក្នុងឆ្នាំ២០២២៕