* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីក្រសួងលំនៅឋានកូឡុំប៊ី រងការរិះគន់ខ្លាំង ក្រោយនាំគ្រួសារទៅលំហែកាយនៅឆ្នេរសមុទ្រ ចំពេលប្រទេស ទើបរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី (Video inside)

18-08-2026 14:37

(បូហ្គោតា)៖ រដ្ឋមន្ត្រីក្រសួងលំនៅឋានថ្មីរបស់ប្រទេសកូឡុំប៊ី បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានការលេចធ្លាយថា លោកបាននាំគ្រួសារទៅសម្រាកលំហែកាយនៅឯឆ្នេរសមុទ្រ ខណៈដែលប្រទេសអាមេរិកឡាទីនមួយនេះ ទើបតែរងគ្រោះធ្ងន់ ដោយសាររញ្ជួយដីដ៏សាហាវ ដែលបានបន្សល់ឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៨ ខែសីហា​ ឆ្នាំ២០២៦។

បាតុភូតរញ្ជួយដីកាលពីថ្ងៃទី១០ ខែសីហា ដែលបានសម្លាប់មនុស្សជិត៣០០នាក់ នៅភាគខាងលិចប្រទេសកូឡុំប៊ី បានកើតឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីស្តាំនិយម លោក Abelardo de la Espriella ចូលកាន់តំណែង។ គ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រនេះ គឺជារញ្ជួយដីមានឥទ្ធិពលខ្លាំងបំផុតនៅកូឡុំប៊ី គិតក្នុងរយៈពេលជិតកន្លះសតវត្សរ៍។

កាលពីចុងសប្តាហ៍កន្លងទៅនេះ រូបថតនិងវីដេអូ បានលេចឡើងដោយបង្ហាញឱ្យឃើញរដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Jaime Andres Beltran សម្រាកលំហែកាយនៅលើឆ្នេរមួយ ក្នុងទីក្រុង Santa Marta ជាប់សមុទ្រ Caribbean។ ខាងគណបក្សប្រឆាំង បាននិយាយថា ខ្លួននឹងដាក់ញត្តិដកទំនុកចិត្តលើរដ្ឋមន្ត្រីរូបនេះ ជុំវិញការឈប់សម្រាកដើម្បីលំហែកាយ ក្នុងអំឡុងពេលដ៏សំខាន់បែបនេះ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីខាងលើ បានព្យាយាមរំងាប់ការរិះគន់ជុំវិញដំណើរកម្សាន្តរបស់លោក ដោយសរសេរនៅលើបណ្តាញសង្គមថា តាមពិតលោកមិនបានទៅលំហែកាយទេ ប៉ុន្តែគ្រាន់តែចង់ចំណាយពេលពីរបីម៉ោង ជាមួយភរិយានិងកូនៗ ដែលលោកមិនបានជួបអស់រយៈពេលជាច្រើនថ្ងៃ ហើយបានត្រឡប់មកបន្តបំពេញការងារវិញភ្លាមៗ ពាក់ព័ន្ធកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ ក្រោយគ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា ផ្ទះសម្បែងសរុបជិត ២៧ ០០០ខ្នង ត្រូវបានបំផ្លាញដោយសារគ្រោះរញ្ជួយដី ហើយជនរងគ្រោះជាច្រើននាក់ នៅបន្តគ្មានកន្លែងជ្រកកោន ដោយត្រូវបង្ខំចិត្តសម្រាកនៅតាមទីធ្លា នៅលើពូកទទេ ឬនៅលើគ្រែកែច្នៃបណ្តោះអាសន្ន៕