* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ កិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងកូរ៉េខាងត្បូង មានសារសំខាន់ជាខ្លាំងសម្រាប់សន្តិសុខក្នុងតំបន់ (Video inside)

18-08-2026 15:40

(ស៊ីដនី)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺមានសារសំខាន់ជាខ្លាំង សម្រាប់សន្តិសុខក្នុងតំបន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានមន្ទិលសង្ស័យនៅក្នុងតំបន់ប៉ាស៊ីហ្វិក ក្រោយលោកបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងអំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលី លោក Shinjiro Koizumi បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខរួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកការពារជាតិដ៏សំខាន់ ហើយនិងកូរ៉េខាងត្បូង ដែលជាប្រទេសជិតខាង។ លោក Koizumi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខណៈដែលជប៉ុនកំពុងប្រឈមមុខនឹង បរិយាកាសសន្តិសុខដ៏តានតឹងនិងស្មុគស្មាញបំផុត ក្នុងសម័យក្រោយសង្គ្រាមលោក កិច្ចសហប្រតិបត្តិការរវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។

គួរបញ្ជាក់ថា កិច្ចប្រជុំជប៉ុន-អូស្ត្រាលី នៅទីក្រុងកង់បេរ៉ា កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានលើកសរសើរទំនាក់ទំនងរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយបានរិះគន់កូរ៉េខាងត្បូង សម្រាប់ការមិនជួយទីក្រុងវ៉ាស៊ីនតោន ក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ ឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោក ត្រាំ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា ប្រទេសរបស់លោក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីនុយក្លេអ៊ែរនិងមីស៉ីលរបស់កូរ៉េខាងជើង ហើយទីក្រុងកង់បេរ៉ា បានបង្ហាញយ៉ាងច្បាស់ពីជំហរនេះជាបន្តបន្ទាប់៕