* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ដូណាល់ ត្រាំ៖ គ្មានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៉ីរ៉ង់នោះទេ ហើយក៏គ្មានកាលវិភាគចរចាដែរ (Video inside)

18-08-2026 22:40

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា មិនមានកិច្ចចរចាណាមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងដំណើរការ ឬត្រូវបានកំណត់កាលវិភាគនោះឡើយ ប៉ុន្តែច្រកសមុទ្រ Hormuz គឺកំពុងបើកដំណើរការធម្មតា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គ្មានការចរចាណាមួយជាមួយអ៉ីរ៉ង់នោះទេ។ ការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកនៅតែបន្ត ហើយច្រកសមុទ្រ Hormuz គឺបើកដំណើរការ ខណៈគ្រាប់មីនទាំងអស់ត្រូវបានដោះចេញអស់ហើយ»។ ការលើកឡើងនេះ ផ្ទុយស្រឡះពីជំហររបស់អ៉ីរ៉ង់ ដែលបានប្រកាសថានឹងបន្តបិទច្រកសមុទ្រនេះ រហូតទាល់តែអាមេរិកដកទណ្ឌកម្មប្រេង និងដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក។

គួរបញ្ជាក់ថា ភាពជាប់គាំងនៃកិច្ចចរចាសន្តិភាពបានបង្កើនការព្រួយបារម្ភពីការពន្យារពេលជម្លោះ ខណៈដែលភាគីអ៉ីរ៉ង់បានព្រមានប្តូរទៅកាន់ជំហរយោធា «វាយលុកពេញលេញ» រីឯលោក ត្រាំ ក៏បានច្រានចោលលទ្ធភាពនៃការពន្យារពេលកិច្ចព្រមព្រៀងបណ្តោះអាសន្នខែមិថុនាផងដែរ៕