* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីអង់គ្លេស៖ ចក្រភពអង់គ្លេសនឹងបន្តគាំទ្រអ៊ុយក្រែន «១០០%» បើទោះបីជាមានការព្រមានពីរុស្ស៉ីក៏ដោយ (Video inside)

18-08-2026 23:13

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានថ្លែងនៅថ្ងៃអង្គារនេះថា ចក្រភពអង់គ្លេសនឹងបន្តគាំទ្រប្រទេសអ៊ុយក្រែន «១០០%» ក្នុងការប្រឆាំងនឹងរុស្ស៉ី ហើយនៅតែបន្តឈរក្បែរអ៊ុយក្រែនក្នុងគ្រាដ៏លំបាក បន្ទាប់ពីទីក្រុងមូស្គូបានព្រមានទីក្រុងឡុងដ៍អំពី «ផលវិបាក» ជុំវិញការផ្គត់ផ្គង់យន្តហោះដ្រូនគ្មានមនុស្សបើកទៅឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។

ការព្រមានរបស់រុស្ស៉ីបានកើតមានឡើង បន្ទាប់ពីកាសែត The Times បានរាយការណ៍កាលពីចុងសប្តាហ៍ថា ដ្រូនដែលផលិតដោយចក្រភពអង់គ្លេសត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៉ីជាលើកដំបូង។ ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងឡុងដ៍បានគូសបញ្ជាក់លើបណ្តាញ Telegram ថា «សកម្មភាពរបស់ទីក្រុងឡុងដ៍នឹងនាំមកនូវផលវិបាកដែលខ្លួនត្រូវតែទទួលខុសត្រូវ... ការចូលរួមរបស់អង់គ្លេសកាន់តែជ្រៅ និងការគាំទ្រកាន់តែខ្លាំងចំពោះម៉ាស៊ីនភេរវកម្មរបស់ទីក្រុងកៀវ នឹងធ្វើឱ្យអង់គ្លេសត្រូវសងតម្លៃកាន់តែខ្ពស់»។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Burnham បានលើកឡើងថា «យើងមិនមែនជាមិត្តដែលរាប់អានគ្នាតែពេលស្រួលនោះឡើយ។ យើងនឹងនៅទីនោះក្នុងគ្រាដែលអ៊ុយក្រែនត្រូវការបំផុត ហើយជំហរនេះនឹងមិនផ្លាស់ប្តូរទេ»។ លោកបានបន្ថែមថា ចក្រភពអង់គ្លេសកំពុងធ្វើនូវអ្វីដែលខ្លួនបានប្តេជ្ញាជាយូរមកហើយ នោះគឺការគាំទ្រអ៊ុយក្រែន ១០០% ប្រឆាំងនឹងសង្រ្គាមខុសច្បាប់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។

កាលពីខែមិថុនា ចក្រភពអង់គ្លេសបានប្រកាសថានឹងផ្តល់ដ្រូនចំនួន ១៥០,០០០គ្រឿង ដល់អ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ៧៥២លានផោន (ប្រមាណ ៩៩៦លានដុល្លារអាមេរិក)។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ២០២២ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតដល់ចក្រភពអង់គ្លេស និងបណ្តាសម្ព័ន្ធមិត្តលោកខាងលិចថា ការផ្តល់ជំនួយយោធា និងបរិក្ខារសឹកដល់ទីក្រុងកៀវ អាចនឹងបង្កឱ្យមានវិធានការសងសឹក និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាកាន់តែទូលំទូលាយ៕