* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើប្រធានតុលាការ ICC (Video inside)

19-08-2026 09:05

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានដាក់ទណ្ឌកម្មលើប្រធានតុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ICC លោកស្រី Tomoko Akane នៅក្រោមយុទ្ធនាការប្រឆាំងនឹងតុលាការអន្តរជាតិមួយនេះដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចោទប្រកាន់ថាត្រូវបានប្រើប្រាស់ជាឧបរកណ៍នយោបាយប្រឆាំងនឹងជនជាតិអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងមេធាវីជាន់ខ្ពស់របស់ ICC លោក Abdoulaye Seye ផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានកត់សម្គាល់ថាបុគ្គលដែលត្រូវជាប់ទណ្ឌកម្មអាមេរិកបានចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រឹងប្រែងរបស់ ICC ដើម្បីបើកការស៊ើបអង្កេត ចាប់ខ្លួន ឃុំខ្លួន ឬកាត់ទោសក្រុមមន្ត្រីនៃរដ្ឋាភិបាលដែលមិនបានទទួលស្គាល់យុត្តាធិការរបស់ ICC។

ជាការឆ្លើយតប ICC បាននិយាយថាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកំពុងបំផ្លាញនីតិរដ្ឋ។ «នៅពេលដែលចៅក្រមរងការគំរាមកំហែងដោយសារតែការអនុវត្តច្បាប់ ច្បាស់ណាស់ច្បាប់អន្តរជាតិក៏កំពុងស្ថិតនៅក្រោមការគំរាមកំហែងផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក ICC ក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ICC បានកាត់ទោសបុគ្គលជាច្រើននាក់ដែលរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅ​ តួយ៉ាងដូចជាឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ អន្តរាគមន៍របស់ ICC ត្រូវបានធ្វើឡើងនៅពេលដែលប្រព័ន្ធច្បាប់ ឬតុលាការនៃប្រទេសណាមួយដែលទទួលយុត្តាធិការរបស់តុលាការអន្តរជាតិមួយនេះមិនមានឆន្ទៈ ឬគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីដំណើរការនីតិវិធីកាត់ទោស។

សហរដ្ឋអាមេរិកវិញដែលមិនមែនជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាបង្កើតតុលាការ ICC ក៏ធ្លាប់បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមន្ត្រីតុលាការ ICC ជាច្រើនរូបរួចមកហើយ។ វិធានការដាក់ទណ្ឌកម្មរួមមាន ការហាមឃាត់មិនឱ្យចូលសហរដ្ឋងាមេរិក និងទណ្ឌកម្មហិរញ្ញវត្ថុ។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៀតសោត មានមួយផ្នែកធំធ្វើឡើងជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតលើអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០២៤ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu រួមទាំងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមក្នុងតំបន់ហ្កាហ្សា។

កាលពីខែកក្កដា សហរដ្ឋអាមេរិកបានដាក់ចេញយុទ្ធនាការប្រឆាំងនឹង ICC ដោយចោទតុលាការនេះថាគំរាមកំហែងដល់ជនជាតិអាមេរិក ហើយអំពាវនាវឱ្យបណ្ដាប្រទេសជាដៃគូដកខ្លួនចេញពីតុលាការនេះ។ ភ្លាមៗមានប្រទេស២ គឺឆាដ និងវ៉េណេស៊ុយអេឡាដែលឥលូវរណបសហរដ្ឋអាមេរិកក្រោយការចាប់ខ្លួន និងបណ្ដេញលោក Nicolas Maduro បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពី ICC៕