* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

WSJ៖ លោក ត្រាំ ចង់ជួបលោក គីម ជុងអ៊ុន ក្នុងឆ្នាំ២០២៦នេះ (Video inside)

19-08-2026 09:30

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal (WSJ) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមមន្ត្រីជំនិតៗរបស់លោកធ្វើយ៉ាងណារៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ។

ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក Wall Street Journal បានឱ្យដឹងទៀតថាលោក ត្រាំ បានពិភាក្សាជាលក្ខណៈឯកជនអំពីការរៀបចំជំនួបទល់មុខជាមួយលោក គីម អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី ដែលអាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុង Shenzhen ប្រទេសចិន។ បើតាមកាសែតអាមេរិក បច្ចុប្បន្នមិនទាន់មានគម្រោងជាផ្លូវការណាមួយដើម្បីជំនួបត្រាំ-គីម នៅឡើយទេ។ ប៉ុន្តែលោក ត្រាំ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍ ម្ដងហើយម្ដងទៀតចង់ជួបលោក គីម សាជាថ្មី។ មិនតែប៉ុណ្ណោះ ជាការបញ្ជូនសារវិជ្ជមាន លោក ត្រាំ ថែមទាំងបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយ កូរ៉េខាងត្បូងផងដែរ

មន្ត្រីសេតវិមានម្នាក់បាននិយាយថាលោក ត្រាំ និងលោក គីម អាចនឹងជួបគ្នានៅពេលវេលាស័ក្តិសមណាមួយ។ រីឯបេសកកម្មកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិមិនបាន ធ្វើអត្ថាធិប្បាយអ្វីទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ត្រាំ បានអះអាងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយតបទៅនឹងការទំនាក់ទំនងពីរូបលោកដើម្បីបើកកិច្ចសន្ទនា ជាការច្រានចោលទៅនឹងសេចក្ដីរាយការណ៍ថាទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបទៅនឹងការទំនាក់ទំនងពីរូបលោក។ លោក ត្រាំ និងលោក គីម ធ្លាប់បានជួបគ្នាចំនួន៣លើក អំឡុងអាណត្តិទី១របស់លោក៕