* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូងកាត់បន្ថយរយៈពេលធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក ក្រោយមានបញ្ជារបស់លោក ត្រាំ (Video inside)

19-08-2026 10:13

(សេអ៊ូល)៖ សមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងត្រូវបិទបញ្ចប់ជិតមួយសប្ដាហ៍មុនកាលកំណត់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយការធ្វើសមយុទ្ធយោធានេះ។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានឱ្យដឹងថារូបលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Ulchi Freedom Shield មួយថ្ងៃមុននឹងសមយុទ្ធនេះត្រូវចាប់ផ្ដើមធ្វើឡើង។ យោធាកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថាសមយុទ្ធយោធា Ulchi Freedom Shield នឹងត្រូវបានកាត់បន្ថយពី ១១ថ្ងៃ មកនៅត្រឹម ៥ថ្ងៃ។ ពោលគឺសមយុទ្ធយោធានេះដែលបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែសីហា ខណៈសមយុទ្ធរួមគ្នានេះដំបូងឡើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែសីហា

។

គួរបញ្ជាក់ថា លោក ត្រាំ បានបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ជាមួយការលើកឡើងពីទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន និងបាននិយាយថាសមយុទ្ធដែលត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីកូរ៉េខាងជើង គឺជាទង្វើអរិភាពមួយចំពោះប្រទេសមួយដែលប្រព្រឹត្តចំពោះលោកដោយការគោរព។ លោក ត្រាំ ក៏បានកោតសរសើរ និងរិះគន់កូរ៉េខាងត្បូងផងដែរចំពោះការបដិសេធគាំទ្រដល់សហរដ្ឋអាមេរិកក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។

នៅថ្ងៃពុធនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានថ្កោលទោសសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយចាត់ទុកថាជាការគំរាមកំហែងបន្ទាន់ និងបើកចំហ ដោយមិនបានលើកឡើងពីបញ្ជារបស់លោក ត្រាំនោះទេ៕