* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ បង្ហោះរូបផែនទីច្រកសមុទ្រ Hormuz ជាទឹកដីថ្មីរបស់សហរដ្ឋអាមេរិក

19-08-2026 10:23

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះរូបភាពផែនទីមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដែលបង្ហាញថាច្រកសមុទ្រ Hormuz ជាទឹកដីថ្មីរបស់សហរដ្ឋអាមេរិក «NEW US Territory»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បានលើកឡើងដំបូងពីគំនិតចង់គ្រប់គ្រងច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១៤ ខែសីហា ដោយនិយាយថាលោកអាចនឹងប្រកាសថាច្រកសមុទ្រនេះនឹងក្លាយជាទឹកដីរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ជំរុញឱ្យអ៉ីរ៉ង់ឆ្លើយតបវិញដោយចាត់ទុកថា Hormuz ជាកម្មសិទ្ធិរបស់អ៉ីរ៉ង់។ លោក ត្រាំបានលើកឡើងជាថ្មីពីគំនិតនេះកាលពីថ្ងៃទី១៧ ខែសីហា នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានដោយសង្កត់ធ្ងន់ថានេះជាគំនិតល្អមួយ។

នេះមិនមែនជាលើកទី១នោះទេដែលលោក ត្រាំ ក្នុងពេលប្រឈមមុខនឹងភាពស្មុគស្មាញខាងគោលនយោបាយការបរទេស បានគំរាមគ្រប់គ្រងលើទឹកដីនៅឯបរទេស។ ចាប់តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥មក លោកបានគំរាមបញ្ចូលកាណាដាទៅជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ដណ្ដើមគ្រប់គ្រងដែនដី Greenland និងគ្រប់គ្រងលើតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា នៅមុនសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ច្រកសមុទ្រ Hormuz បានបើកចំហ និងជាផ្លូវទឹកអន្តរជាតិមួយ។ អ៉ីរ៉ង់បានអះអាងថាខ្លួននឹងមិនបើកច្រកសមុទ្រនេះឡើងវិញនោះទេ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌដែលខ្លួនត្រូវការ ក្នុងនោះរួមមានលុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើកំពង់ផែអ៉ីរ៉ង់ បញ្ចេញទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបានបង្កក និងសងជំងឺចិត្តសម្រាប់ការខូចខាតដោយសារសង្រ្គាម៕