* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំង ប្រកាសបណ្តេញអ្នកកាទូតអ៉ីរ៉ង់ ២នាក់ ឆ្លើយតបនឹងសកម្មភាពរបស់អ៉ីរ៉ង់ លើបុគ្គលិកស្ថានទូតបារាំងប្រចាំទីក្រុងតេហេរ៉ង់ (Video inside)

19-08-2026 11:45

(ប៉ារីស)៖ ប្រទេសបារាំង នឹងបណ្តេញអ្នកការទូតអ៉ីរ៉ង់ចំនួន ២រូបចេញពីប្រទេស ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍មួយ កាលពីខែកក្កដា ពាក់ព័ន្ធបញ្ហាបុគ្គលិកស្ថានទូតបារាំងប្រចាំទីក្រុងតេហេរ៉ង់ ចំនួន ២រូបដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦។

រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot បានបញ្ជាក់នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានប្រកាសថា សកម្មភាពដែលមិនអាចទទួលយកបាន នឹងនាំមកនូវផលវិបាក ហើយវាក៏បានកើតឡើងមែន ដោយអ្នកការទូតអ៉ីរ៉ង់ ២រូបប្រចាំនៅប្រទេសបារាំង នឹងត្រូវបណ្តេញចេញ ក្នុងពេលដ៏ខ្លីខាងមុខនេះ»។

ក្រសួងការបរទេសបារាំង បានឱ្យដឹងថា បុគ្គលិកស្ថានទូតបារាំង ២នាក់ ត្រូវបានអាជ្ញាធរសន្តិសុខអ៉ីរ៉ង់ ឃាត់ខ្លួន និងគំរាមកំហែងដោយប្រើអំពើហិង្សា ក្នុងទីក្រុងតេហេរ៉ង់ នៅថ្ងៃទី១៩ ខែកក្កដា។ ក្រសួងការបរទេសអ៉ីរ៉ង់ ថាបុគ្គលិកបារាំង ២នាក់ បានបំពានអនុសញ្ញាទីក្រុងវីយែន ដែលកំណត់អំពីច្បាប់ និងសិទ្ធិនៃបេសកកម្មការទូត តាមរយៈការចូលរួមសកម្មភាពគាំទ្រដល់អង្គការសង្គមស៉ីវិលនៅអ៉ីរ៉ង់។

ជុំវិញចំណាត់ការថ្មីរបស់បារាំងនាពេលនេះ អ៉ីរ៉ង់នៅមិនទាន់ធ្វើអត្ថាធិប្បាយទេ៕