* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឆេះសណ្ឋាគារក្នុងរដ្ឋ Kolkata ប្រទេសឥណ្ឌា ឆក់យកជីវិតមនុស្ស ៩នាក់

19-08-2026 13:46

(Kolkata)៖ មន្រ្តីប៉ូលិសក្នុងតំបន់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍អគ្គីភ័យនៅសណ្ឋាគារមួយ ក្នុងរដ្ឋ Kolkata ភាគខាងកើតប្រទេសឥណ្ឌា នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានប្រាប់ Reuters ថាអគ្គិភ័យកើតមាននៅជាន់ទី ២នៃអគារសណ្ឋាគារ វេលាម៉ោង ២ និង ៥០នាទីរំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) ហើយអាចគ្រប់គ្រងបានក្នុងរយៈពេលមួយម៉ោងក្រោយ។ មនុស្សប្រហែល ៣០នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព នៅក្នុងហេតុការណ៍ ដែលសង្ស័យអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ យ៉ាងនេះក្តី មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

គួរបញ្ជាក់ថា សណ្ឋាគារនេះ ស្ថិតក្នុងតំបន់មមាញឹក កណ្តាលទីក្រុង Kolkata ហើយត្រូវបានគេស្គាល់ថា ជាទីជម្រើសសម្រាប់ការស្នាក់នៅ និងមានភោជនីយដ្ឋានតម្លៃសមរម្យ។ តាមទូរទស្សន៍ឥណ្ឌា NDTV អ្នកស្លាប់ទាំង ៩នាក់គឺជាជនជាតិបង់ក្លាសដែស៕