* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ករណីឆ្លងជំងឺអេបូឡានៅប្រទេសកុងហ្គោ កើនលើស៥០០០នាក់ (Video inside)

19-08-2026 14:18

(គីនស្ហាសា)៖ ទិន្នន័យរដ្ឋាភិបាលនៅឯប្រទេសកុងហ្គោ បានបង្ហាញកាលពីយប់ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ឱ្យឃើញថា ចំនួនករណីឆ្លងជំងឺអេបូឡា នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ឥឡូវបានកើនលើស ៥០០០ករណីហើយ ខណៈដែលក្រុមមន្ត្រីសុខាភិបាលព្រមានថា កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនៅតែបរាជ័យ ក្នុងការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វិទ្យាស្ថានសុខភាពសាធារណៈរបស់កុងហ្គោ បានឱ្យដឹងថា ការរាតត្បាតជំងឺអេបូឡាលើកទី១៧នេះ នៅក្នុងប្រទេសរបស់ខ្លួន កាលពីចុងខែកក្កដាកន្លងទៅ បានក្លាយជា ការឆ្លងរាតត្បាតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស បើគិតតាមចំនួនករណីឆ្លង ហើយកាលពីចុងសប្តាហ៍មុននេះ ចំនួនអ្នកស្លាប់បានកើនដល់ ២៣៧៨នាក់ ពោលគឺលើសពីការផ្ទុះរាលដាលដ៏អាក្រក់បំផុត កាលលើកពីមុន អំឡុងចន្លោះឆ្នាំ២០១៨-២០២០ ទៅទៀត។

វិទ្យាស្ថានខាងលើ រហូតមកដល់ពេលនេះ បានកត់ត្រាការឆ្លងសរុប ៥០២១ករណី ដែលធ្វើឱ្យវាក្លាយជា ការឆ្លងរាលដាលដ៏អាក្រក់បំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីការរាតត្បាត អំឡុងឆ្នាំ២០១៤ ដល់២០១៦ នៅអាហ្វ្រិកខាងលិច ដោយគិតទាំងចំនួនករណីឆ្លង និងករណីស្លាប់។

គួរបញ្ជាក់ថា ការផ្ទុះរាលដាលលើកនេះ គឺបណ្តាលមកពីវីរុសអេបូឡាប្រភេទកម្រ ហៅថា Bundibugyo ដែលមិនទាន់មានវ៉ាក់សាំង ឬវិធីព្យាបាលជាក់លាក់ណាមួយ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ៕