* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UN រាយការណ៍ថា ការវាយប្រហារលើបុគ្គលិកជំនួយមនុស្សធម៌ កើនឡើងដល់កម្រិតខ្ពស់បំផុត កាលពីក្នុងឆ្នាំ២០២៥

19-08-2026 14:48

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថា ចំនួនបុគ្គលិកមនុស្សធម៌ ដែលបានរងវាយប្រហារកាលពីឆ្នាំមុន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈហេតុផលមួយផ្នែកគឺបណ្ដាលមកពី ការកើនឡើងនៃការប្រើប្រាស់យន្តហោះដ្រូនប្រដាប់អាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បុគ្គលិកជំនួយមនុស្សធម៌សរុបប្រមាណ ៩០៧នាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជំរិត កាលពីក្នុងឆ្នាំ២០២៥ បើធៀបនឹង ៨៣៣នាក់ កាលពីក្នុងឆ្នាំ២០២៤។ ក្នុងចំណោមនោះ ៣៥០នាក់ ត្រូវបានសម្លាប់ ដែលជាការថយចុះបន្តិច ធៀបនឹង៣៨៧នាក់ ក្នុងឆ្នាំ២០២៤ ដែលជាចំនួនខ្ពស់បំផុត។

អគ្គលេខាធិការ UN លោក Antonio Guterres បានថ្លែងថា កម្រិតនៃអំពើហិង្សាលើបុគ្គលិកជំនួយមនុស្សធម៌ គឺគួរឲ្យរន្ធត់ជាខ្លាំង ហើយលោកបានជំរុញឲ្យរដ្ឋនានាគោរពច្បាប់សង្គ្រាម និងដាក់ទោសអ្នកប្រព្រឹត្តខុស។ ថ្លែងមុនពិធីរបស់ UN ដែលបានគ្រោងរៀបចំឡើង សម្រាប់ទិវាមនុស្សធម៌ពិភពលោក ដោយមានការបង្ហូតទង់ត្រឹមពាក់កណ្តាល នៅទីក្រុងញូវយ៉ក និងហ្សឺណែវ ដើម្បីគោរពដល់ដល់អ្នកដែលបានស្លាប់ លោក Guterres បានលើកឡើងថា ការជួយដល់អ្នកដទៃ បានក្លាយជាការងារដ៏គ្រោះថ្នាក់ ជាងពេលណាៗទាំងអស់។

ប្រមុខទទួលបន្ទុកផ្នែកជំនួយមនុស្សធម៌របស់ UN លោក Tom Fletcher បាននិយាយថា ការរីករាលដាលនៃការប្រើប្រាស់យន្តហោះដ្រូនប្រដាប់អាវុធ ដែលមានតម្លៃថោក និងមានភាពបត់បែនខ្ពស់ នៅក្នុងជម្លោះ បានបង្កើនហានិភ័យនេះ។ កាលពីខែមីនា ឆ្នាំនេះ ការវាយប្រហារដោយដ្រូន នៅទីក្រុង Goma ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សយ៉ាងតិច៣នាក់ ក្នុងនោះរួមទាំងបុគ្គលិកជំនួយជនជាតិបារាំងម្នាក់ ខណៈក្បួនរថយន្តជំនួយនៅប្រទេសស៊ូដង់ និងអ៊ុយក្រែន ក៏បានរងការវាយប្រហារញឹកញាប់ផងដែរ។

គួរបញ្ជាក់ថា តំបន់ហ្កាហ្សា គឺជាកន្លែងដែលគ្រោះថ្នាក់បំផុត សម្រាប់បុគ្គលិកជំនួយ ក្នុងឆ្នាំ២០២៥ ដោយមានអ្នកធ្វើការផ្នែកមនុស្សធម៌សរុប ១៨៦នាក់ ត្រូវបានសម្លាប់នៅទីនោះ កាលពីឆ្នាំមុន ហើយបន្ទាប់មក គឺប្រទេសស៊ូដង់។ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN បានរាយការណ៍ថា បុគ្គលិករបស់ខ្លួនយ៉ាងហោច ៣៩៣នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា ចាប់តាំងពីសង្គ្រាមអ៉ីស្រាអែល-ហ្គាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕