* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង យល់ឃើញថា លោក ត្រាំ ហាក់កំពុងដាក់សម្ពាធលើទីក្រុងសេអ៊ូល ពាក់ព័ន្ធបញ្ហាអ៉ីរ៉ង់ និងគម្រោងវិនិយោគរាប់រយពាន់លានដុល្លារ (Video inside)

19-08-2026 15:40

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា បទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នា ហាក់ដូចជាមានគោលបំណងមួយផ្នែក គឺដើម្បីដាក់សម្ពាធលើទីក្រុងសេអ៊ូល ឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមអ៉ីរ៉ង់ រួមជាមួយបញ្ហាដែលមិនទាន់ដោះស្រាយផ្សេងទៀត ដូចជាការវិនិយោគជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Cho បានលើកឡើងដូច្នេះថា «ខ្ញុំគិតថា សាររបស់ប្រធានាធិបតី ត្រាំ រួមបញ្ចូលទាំងសម្ពាធលើបញ្ហាមិនទាន់ដោះស្រាយរួចមួយចំនួន ទាក់ទងជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ព្រមទាំងជាសារមួយទៅកាន់កូរ៉េខាងជើង ហើយក៏ជាចេតនាមួយផងដែររបស់សហរដ្ឋអាមេរិក ក្នុងការបំបែកភាពជាប់គាំងក្នុងសង្គ្រាមអ៉ីរ៉ង់»។

លោក Cho បានបន្តថា មួយទៀតដែលអាចជាប្រភពនៃភាពតានតឹងនេះ គឺការសន្យារបស់កូរ៉េខាងត្បូងក្នុងការវិនិយោគ ៣៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២៥។ ទីក្រុងសេអ៊ូល មិនទាន់បានប្រកាសលម្អិតអំពីផែនការវិនិយោគនេះនៅឡើយទេ ទោះបីជាលោក Cho បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានផ្ញើសំណើមួយមកទីក្រុងសេអ៊ូល រៀបរាប់ពីគម្រោងដែលអាចត្រូវពិចារណាក៏ដោយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធនេះថា ពួកគេនឹងបន្ថយការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ពីរយៈពេល ១១ថ្ងៃ មកនៅត្រឹម៥ថ្ងៃប៉ុណ្ណោះ ហើយលុបចោលការហ្វឹកហ្វឺនជាក់ស្តែងមួយចំនួន បន្ទាប់ពីការបញ្ជារបស់លោក លោក ត្រាំ ដែលឱ្យកាត់បន្ថយការចូលរួមរបស់អាមេរិកយ៉ាងច្រើន។

រីឯរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង លោក Chung Dong-young ក៏បានលើកឡើងដែរថា លោកជឿថា លោក ត្រាំ ហាក់កំពុងឈានទៅរកការរៀបចំកិច្ចប្រជុំថ្មីមួយ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបសម្រេចចិត្តកាត់បន្ថយសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ដែលជាប្រភពបានធ្វើឱ្យទីក្រុងព្យុងយ៉ាង ខឹងសម្បារជាយូរមកហើយ៕