* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប៉ូលិសវៀតណាម ស្រាយបំភ្លឺថាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យយុវតីម្នាក់ស្លាប់ គឺជាអតីតអ្នកនយោបាយ ក្រោយមានការរិះគន់ខ្លាំងជាច្រើនខែ (Video inside)

19-08-2026 16:25

(ហាណូយ)៖ មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ បានស្រាយបំភ្លឺទៅកាន់ទូរទស្សន៍រដ្ឋ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យយុវតីម្នាក់ស្លាប់ នៅកណ្តាលទីក្រុងហាណូយ កាលពីឆ្នាំមុន ថាជនបង្កគឺជាអតីតអ្នកនយោបាយវៀតណាម ប៉ុន្តែត្រូវបានលើកលែងពីការចោទប្រកាន់ព្រហ្មទណ្ឌ ក្រោយរកឃើញថា វាជាកំហុសអចេតនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦។

នេះជាការបំភ្លឺលើកដំបូងអំពីករណីគ្រោះថ្នាក់ ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម អស់រយៈពេលជាច្រើនខែមកហើយ។ កិច្ចសម្ភាសន៍ស្រាយបំភ្លឺនេះ ត្រូវបានចាក់ផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍ ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីប្រជាជននាំគ្នាយកផ្កា ទៅដាក់នៅទីតាំងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥។ អាជ្ញាធរនិយាយ​ថាមានជនឆ្លៀតឱកាស កេងចំណេញពីហេតុការណ៍នេះ។

អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈវៀតណាម បញ្ជាក់ថា «កម្លាំងអរិភាព និងកម្លាំងប្រតិកិរិយា បានភ្ជាប់ដោយចេតនានូវហេតុការណ៍ ដាច់ដោយឡែកខាងលើ ជាមួយករណីផ្សេងៗទៀត ដើម្បីជះឥទ្ធិពល និងញុះញង់យុវជន ក៏ដូចជាសិស្ស និស្សិត ហើយបង្កឱ្យមានការរំខានដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ»។

Reuters មិនអាចកំណត់បានថា តើអ្វីជាមូលហេតុដែលនាំឱ្យមានការកើនឡើងនៃសកម្មភាពយកផ្កា ទៅដាក់នៅកន្លែងកើតហេតុនាពេលថ្មីៗនេះទេ៕