* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្មារតីនៃសមាជិកបក្សកុម្មុយនីស្តចិន៖ កម្លាំងចលករខាងស្មារតីសម្រាប់ការគ្រប់គ្រងបក្ស និងប្រទេសជាតិដែលបានពីការលត់ដំក្នុងមួយសតវត្សរ៍

19-08-2026 16:55

(ប៉េកាំង)៖ កាលពី ៩០ ឆ្នាំមុន ក្រុមកងទ័ពក្រហមមួយដែលមានអាយុជាមធ្យមតិចជាង ២៥ ឆ្នាំបានចាប់ផ្តើមក្បួនមហាដំណើរដែលជាកិច្ចការដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្រោមការឡោមព័ទ្ធពីសត្រូវ។ ខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ ឆ្លងកាត់វាលស្មៅនិងភ្នំដែលមានព្រិលធ្លាក់ ពួកគេបានដើរចម្ងាយ ១,២៥​ ម៉ឺនគីឡូម៉ែត្រ ហើយទីបំផុតសម្រេចបានជ័យជម្នះ។

តើអ្វីទៅដែលបានទ្រទ្រង់ការដើរទៅមុខយ៉ាងក្លាហានរបស់ក្រុមកងទ័ពក្រហមនេះ? ចម្លើយគឺស្ថិតនៅក្នុងជំនឿមួយ ពោលគឺ ដាក់ផលប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនលើសពីអ្វីៗទាំងអស់ និងជឿជាក់យ៉ាងមុតមាំលើជ័យជម្នះ នៃបុព្វហេតុដ៏សច្ចធម៌។ នេះគឺជាស្នូលនៃស្មារតីមហាដំណើរ ហើយវាបានក្លាយជាស្មារតីនៃសមាជិកបក្សកុម្មុយនីស្តចិន។

ក្នុងឱកាសខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិន បានលើកឡើងជាប្រព័ន្ធនូវគោលគំនិត "ស្មារតីនៃសមាជិកបក្ស​កុម្មុយនិស្តចិន"។ ប្រភពដើមនៃស្មារតីនេះ គឺស្មារតីស្ថាបនិកបក្សដ៏អស្ចារ្យដែល "ស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន និងស្តារប្រជាជាតិចិនឡើងវិញ"។ ស្មារតីនីមួយៗ គឺដូចជា "ចរន្តទឹកហូរខ្លាំង" ដែលហូរតាមដំណាក់កាលប្រវត្តិសាស្ត្រផ្សេងៗគ្នា។

ជាឧទាហរណ៍ "ស្មារតីមហាដំណើរដ៏អស្ចារ្យ" ដែលបានរៀបរាប់នៅដើមអត្ថបទនេះគឺត្រូវបានបង្កើតឡើង ដោយកងទ័ពក្រហមក្នុងអំឡុងពេលសង្គ្រាមបដិវត្តន៍តាមរយៈការឆ្លងកាត់ការលំបាក និងគ្រោះថ្នាក់រាប់មិនអស់។ វាស្របនឹងស្មារតី Jinggangshan និងស្មារតី Yan'an ដែលបានគាំទ្របក្សកុម្មុយនីស្តចិន ក្នុងការដឹកនាំប្រជាជនឱ្យបង្កើតប្រទេសចិនថ្មី ។

ក្នុងអំឡុងពេលកសាងប្រទេសជាតិបន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយប្រឈមមុខនឹងការបិទខ្ទប់ ខាងបច្ចេកវិទ្យាពីប្រទេសដទៃទៀត អ្នកសិក្សាស្រាវជ្រាវចិនបានគណនាទិន្នន័យគ្រាប់បែកនុយក្លេអ៊ែរនៅលើវាលខ្សាច់ហ្គោប៊ី និងបានពូនជ្រំស្មារតី "គ្រាប់បែកពីរ ផ្កាយរណបមួយ"។ លោក Jiao Yulu លេខាធិការបក្សស្រុក ទោះបីជាមានជំងឺធ្ងន់ក៏ដោយ ក៏បានដឹកនាំប្រជាជនគ្រប់គ្រងវាលខ្សាច់ និងដាំដើមឈើ ដើម្បីកែលម្អគុណភាពទឹកដី និងជីវភាពរស់នៅរបស់ប្រជាជន ដែលបានបង្កើត "ស្មារតី Jiao Yulu"។ល។ ស្មារតីទាំងនេះបានក្លាយទៅជាកម្លាំងចលករសម្រាប់ការកសាងប្រទេសឱ្យបានកាន់តែប្រសើរឡើង ជំរុញការបង្កើតប្រព័ន្ធឧស្សាហកម្មឯករាជ្យរបស់ប្រទេសចិនថ្មី និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សមាជិកបក្ស និងកម្មាភិបាលឱ្យធ្វើការតាមសហគមន៍មូលដ្ឋាន និងធ្វើការយ៉ាងស្វិតស្វាញ។

ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកចំហនៅឆ្នាំ ១៩៧៨ មក ស្មារតីនៃតំបន់សេដ្ឋកិច្ចពិសេស ស្មារតីនៃការទប់ទល់នឹងទឹកជំនន់ ស្មារតីនៃការជួយសង្គ្រោះគ្រោះរញ្ជួយដី និងស្មារតីយានអវកាសផ្ទុកមនុស្សបានលេចចេញជាបន្តបន្ទាប់។ ស្មារតីទាំងនេះបានក្លាយទៅជា កម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបែបលោតផ្លោះ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ផ្លាស់ប្តូរពីការចិញ្ចឹមជីវិតជាមូលដ្ឋានទៅជ ធូរធារបង្គួរ។

ចាប់តាំងពីប្រទេសចិឈានចូលដល់យុគសម័យថ្មីនាឆ្នាំ ២០១២ មក ស្មារតីនៃការកាត់បន្ថយភាពក្រីក្រ ដែល«មិនទុកចោលនរណាម្នាក់» ស្មារតីរបស់អ្នកវិទ្យាសាស្ត្រដែលស្នេហាជាតិនិងលះបង់ និងស្មារតីផ្លូវសូត្រដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក បានពង្រឹងអត្ថន័យនៃស្មារតីបក្សកុម្មុយនីស្តចិនបន្ថែមទៀត។ ស្មារតីទាំងនេះបានបង្ហាញពីបំណងប្រាថ្នាដើមរបស់បក្សក្នុងការបម្រើប្រជាជន លើកទឹកចិត្តសមាជិកបក្ស និងកម្មាភិបាលឱ្យទទួលខុសត្រូវ ជំរុញការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបើកចំហកម្រិតខ្ពស់ចំពោះបរទេស និងដឹកនាំប្រទេសជាតិឆ្ពោះទៅរកដំណើរថ្មីនៃការធ្វើទំនើបកម្មតាមលំដាប់លំដោយ។

ជារួម ស្មារតីនីមួយៗតំណាងឱ្យជម្រើស និងការឆ្លើយតបរបស់មនុស្សមួយជំនាន់ចំពោះបញ្ហាប្រឈមជាក់ស្តែង។ ពួកវាបង្កើតបានជា ប្រព័ន្ធគុណតម្លៃពេញលេញនៃស្មារតីរបស់សមាជិកបក្សកុម្មុយនីស្តចិន។ នេះគឺជាកម្លាំងខាងវិញ្ញាណ ដែលបង្កើតឡើងដោយបក្សកុម្មុយនីស្តចិនក្នុងរយៈពេលមួយសតវត្សកន្លងមកតាមរយៈការឆ្លងកាត់ការលំបាក ហើយវាក៏ជាកម្លាំងចលករនៅពីក្រោយ ការធ្វើអភិបាលកិច្ចបក្សនិងរដ្ឋ និងដឹកនាំប្រជាជនឆ្ពោះទៅរកជីវភាពកាន់តែល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន