* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាជាមួយ លោក Daniel Noboa ប្រធានាធិបតីអេក្វាទ័រ

19-08-2026 17:50

(ប៉េកាំង)៖ ថ្ងៃទី១៨ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Daniel Noboa ប្រធានាធិបតីអេក្វាទ័រដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោក Xi Jinpinបានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអេក្វាទ័រ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាគីចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិងអេក្វាទ័រតាមមុំជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីអេក្វាទ័រ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ឥតឈប់ឈរ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប​ លោក Daniel Noboa បានថ្លែងថា ភាគីអេក្វាទ័ររីករាយធ្វើការជាមួយភាគីចិន ក្នុងការធ្វើឱ្យស៊ីជម្រៅ នូវទំនុកចិត្តខាងនយោបាយ ព្រមទាំងគាំទ្រដល់ភាគីចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិ​និងបូរណភាពទឹកដី និងគោរពគោលជំហររបស់ភាគីចិនលើបញ្ហាតៃវ៉ាន់។ ភាគីអេក្វាទ័ររីករាយពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយភាគីចិនក្នុងវិស័យដូចជា៖ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហរិញ្ញវត្ថុ ធនធានរ៉ែ ធនធានថាមពលកកើតវិញ បច្ចេកវិទ្យា និងវប្បធម៌ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន