* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍ឆាបឆេះសណ្ឋាគារមួយកន្លែង នៅភាគខាងកើតប្រទេសឥណ្ឌា

19-08-2026 19:44

(កុលកាតា)៖ ប៉ូលិសក្នុងតំបន់ និងក្រសួងការបរទេសបង់ក្លាដែសបានឱ្យដឹងថាមនុស្សយ៉ាងហោច ៩នាក់ ក្នុងនោះរួមមានជនជាតិបង់ក្លាដែស ៥នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែង ស្ថិតនៅឯទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ Reuters ថា អគ្គិភ័យបានឆាបឆេះឡើងនៅវេលាម៉ោងប្រមាណ ២៖៥០ នាទីទៀបភ្លឺ នៅជាន់ទីពីរនៃអគារសណ្ឋាគារ ហើយត្រូវបានគ្រប់គ្រងបានទាំងស្រុងក្នុងរយៈពេលប្រហែលមួយម៉ោងក្រោយមក។ មន្ត្រីរូបនេះបានបន្ថែមថាក្នុងចំណោមអ្នកស្លាប់ ក៏មានកុមារម្នាក់ផងដែរ ខណៈមូលហេតុនៃការឆាបឆេះអាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ក្រសួងការបរទេសបង់ក្លាដែសបានបញ្ជាក់ថា ជនជាតិបង់ក្លាដែស ៤នាក់ក្នុងចំណោម ៥នាក់ដែលបានស្លាប់ គឺជាសមាជិកក្នុងគ្រួសារតែមួយ ហើយពលរដ្ឋបង់ក្លាដែស ៦នាក់ផ្សេងទៀតបានរងរបួសស្រាល និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ ជនរងគ្រោះជនជាតិបង់ក្លាដែសទាំងនោះ ត្រូវបានគេដឹងថាបានធ្វើដំណើរមកកាន់ទីក្រុង Kolkata ក្នុងគោលបំណងដើម្បីទទួលការព្យាបាលជំងឺ។

បើតាមរដ្ឋមន្ត្រីទទួលបន្ទុកសេវាពន្លត់អគ្គិភ័យនៃរដ្ឋ Bengal ខាងលិច លោក Koushik Chowdhury មនុស្សប្រមាណ ៨០នាក់ត្រូវបានជួយសង្គ្រោះចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋ លោក Suvendu Adhikari បានបង្ហោះនៅលើបណ្តាញសង្គម X ថា ក្រុមការងារជំនាញដែលមានសមាជិក ៥នាក់ត្រូវបានបង្កើតឡើង ដើម្បីបើកការស៊ើបអង្កេតយ៉ាងទូលំទូលាយលើហេតុការណ៍ដ៏អកុសលនេះ។ សណ្ឋាគារកើតហេតុខាងលើ ស្ថិតនៅក្នុងតំបន់ប្រជុំជនដ៏ចង្អៀតមួយនៅចំកណ្តាលទីក្រុង ដែលសម្បូរទៅដោយកន្លែងស្នាក់នៅតម្លៃសមរម្យ និងភោជនីយដ្ឋានជាច្រើន៕