* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ស្របពេលលោក ត្រាំ ជំរុញឱ្យស្តារកិច្ចចរចាការទូតជាមួយកូរ៉េខាងជើង (Video inside)

19-08-2026 20:47

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអញ្ជើញទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នា ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបំណងស្តារទំនាក់ទំនងការទូតឡើងវិញជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap លោក វ៉ាង យី បានបើកកិច្ចពិភាក្សាការងារភ្លាមៗជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Hyun បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់ ហើយគ្រោងនឹងចូលជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើបញ្ហាឧបទ្វីបកូរ៉េ រួមទាំងការវិវត្តចុងក្រោយជុំវិញសមយុទ្ធយោធារួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

កន្លងមក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកបានបញ្ជាឱ្យកាត់បន្ថយសមយុទ្ធយោធាដោយសារតែទំនាក់ទំនង «ល្អប្រសើរ» រវាងរូបលោកជាមួយលោក គីម ជុងអ៊ុន ព្រមទាំងបង្ហាញពីចេតនាចង់ជួបមេដឹកនាំកូរ៉េខាងជើងសារជាថ្មី។ ជុំវិញបញ្ហានេះ លោក វ៉ាង យី បានគូសបញ្ជាក់នៅទីក្រុងសេអ៊ូលថា ទីក្រុងវ៉ាស៊ីនតោនគួរតែផ្លាស់ប្តូរ «គោលនយោបាយអរិភាព» របស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា «ការរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ព្រមទាំងការជំរុញដំណោះស្រាយនយោបាយចំពោះបញ្ហាឧបទ្វីបកូរ៉េ គឺជាផលប្រយោជន៍រួមរបស់គ្រប់ភាគីទាំងអស់»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ធ្វើឡើងស្របពេលដែលទីក្រុងសេអ៊ូលកំពុងស្វែងរកលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលទ្វេភាគីរវាងលោកប្រធានាធិបតី Lee និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូល APEC ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងទីក្រុង Shenzhen នាខែវិច្ឆិកាខាងមុខនេះ៕