* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំង៖ អំពើហិង្សានៅ West Bank ជាមូលហេតុសមស្របនៃការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីអ៉ីស្រាអែលលោក Ben-Gvir (Video inside)

19-08-2026 20:56

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានថ្កោលទោសអំពើហិង្សារបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែលប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ដោយគូសបញ្ជាក់ថា នេះជាមូលហេតុសមស្របដែលបារាំងសម្រេចដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីសន្តិសុខជាតិស្ដាំនិយមជ្រុលអ៉ីស្រាអែល លោក Itamar Ben-Gvir។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅលើបណ្តាញ

សង្គម X លោក Barrot បានបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងកើតឡើងនៅតំបន់ West Bank គឺជារឿងគួរឱ្យអាម៉ាស់បំផុត... នេះជាមូលហេតុដែលយើងដាក់ទណ្ឌកម្មលើលោក Ben-Gvir ដែលការលើកឡើងរបស់លោកគឺមិនអាចទទួលយកបាន»។ លោកបានបន្ថែមថា បារាំងអាចនឹងអនុវត្តទណ្ឌកម្មបន្ថែមលើក្រុមអ្នកតាំងលំនៅដែលពាក់ព័ន្ធនឹងអំពើហិង្សា ខណៈកាលពីខែឧសភា បារាំងបានហាមឃាត់លោក Ben-Gvir មិនឱ្យចូលទឹកដីរបស់ខ្លួននោះឡើយ។

គួរបញ្ជាក់ថា សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិចាត់ទុកការតាំងលំនៅដ្ឋានរបស់អ៉ីស្រាអែលនៅលើទឹកដីដែលបានកាន់កាប់ក្នុងសង្គ្រាមឆ្នាំ១៩៦៧ ថាជាទង្វើខុសច្បាប់អន្តរជាតិ ប៉ុន្តែអ៉ីស្រាអែលតែងតែច្រានចោល និងបានចោទបណ្តាប្រទេសដែលដាក់ទណ្ឌកម្មថាបានជំរុញចលនាប្រឆាំងនឹងជនជាតិជ្វីហ្វទៅវិញ៕