* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរឈ្លើយសឹក ១០៣នាក់រៀងៗខ្លួន ខណៈអ៊ុយក្រែនរំពឹងមានការដោះដូរម្តងទៀតនៅចុងខែនេះ (Video inside)

19-08-2026 22:41

(កៀវ)៖ មន្ត្រីនៃប្រទេសទាំងពីរបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការផ្លាស់ប្តូរឈ្លើយសឹកសង្គ្រាម (POW) ចំនួន ១០៣នាក់រៀងៗខ្លួន ខណៈដែលចារកម្មអ៊ុយក្រែនបានបង្ហើបថា នឹងមានការដោះដូរមួយលើកទៀតនៅមុនដំណាច់ខែនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងកៀវ និងទីក្រុងមូស្គូតែងតែធ្វើការផ្លាស់ប្តូរឈ្លើយសឹកជាប្រចាំ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីបានផ្ទុះឡើងក្នុងឆ្នាំ២០២២ បើទោះបីជាភាគីទាំងពីរនៅតែមានភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី​ បានបញ្ជាក់ថា ឈ្លើយសឹកអ៊ុយក្រែនដែលបានវិលត្រឡប់មកផ្ទះវិញ រួមមានយោធិនមកពីកងយោធា​ កងឆ្មាំព្រំដែនរដ្ឋ និងកងឆ្មាំជាតិ។ ចំណែកឯភាគីរុស្ស៊ីវិញ ទីភ្នាក់ងារសារព័ត៌មាន Interfax ក៏បានដកស្រង់ការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ីជុំវិញការដោះដូរនេះផងដែរ។

លោក ឌីមីត្រូ (Dmytro) អាយុ ២៩ឆ្នាំ ដែលជាអតីតឈ្លើយសឹកអ៊ុយក្រែនរយៈពេល ៣ឆ្នាំ បានរៀបរាប់ទាំងក្តីរំភើបថា «វាជាថ្ងៃដ៏អស្ចារ្យបំផុតដែលខ្ញុំបានត្រឡប់មកផ្ទះវិញ។ ខ្ញុំចង់ផ្តាំទៅកាន់ក្រុមគ្រួសាររបស់អ្នកដែលកំពុងជាប់ឃុំថា សូមបន្តជឿជាក់ និងកុំបាត់បង់ក្តីសង្ឃឹមឱ្យសោះ»។ ចំណែកលោក អាន់តុន ទីម៉ូហ្វីអិនកូ (Anton Tymofienko) អាយុ ៤៣ឆ្នាំ ដែលជាប់ឃុំ ២៨ខែ បានរំលឹកថា ក្នុងពេលជាប់ឃុំ ពួកគេមិនទទួលបានព័ត៌មានអ្វីទាំងអស់ ក្រៅពីសំបុត្រពីសាច់ញាតិ។

ប្រធានចារកម្មយោធាអ៊ុយក្រែន លោក អូឡេ អ៊ីវ៉ាសឆេនកូ (Oleh Ivashchenko) បានបញ្ជាក់ថា ការដោះដូរលើកក្រោយនៅចុងខែនេះ នឹងផ្តោតលើការនាំយកយុទ្ធជនដែលជាប់ឃុំឃាំងរយៈពេលយូរ រួមទាំងអ្នកដែលបានចូលរួមការពារទីក្រុងកំពង់ផែ ម៉ារីយូប៉ូល (Mariupol) ដែលរុស្ស៊ីបានឡោមព័ទ្ធកាលពីដើមសង្គ្រាមផងដែរ៕