* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិនកំពុងពិចារណារៀបចំកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងត្បូង នៅខែវិច្ឆិកាខាងមុខ (Video inside)

20-08-2026 09:40

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ថាទីក្រុងប៉េកាំងកំពុងពិចារណាលើការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងត្បូង និងចិន នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ក្នុងទីក្រុង Shenzhen ប្រទេសចិន នៅខែវិច្ឆិកាខាងមុខ។ នេះតាមការបញ្ជាក់ពីក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ខាងក្រសួងការបរទេសកូរ៉េខាងត្បូង លោក វ៉ាង យី បានធ្វើការកត់សម្គាល់ខាងលើក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងសេអ៊ូល។ តាមសេចក្ដីថ្លែងការណ៍ដដែល រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ បានឯកភាពគ្នាលើការបន្តកិច្ចប្រឹងប្រែងដើម្បីពង្រីកការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ លោក វ៉ាង និងលោក Cho ក៏បានព្រមព្រៀងគ្នាផងដែរលើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ក្នុងនោះរួមមានកិច្ចចរចាដើម្បីវិស័យសេវាកម្ម និងការវិនិយោគ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កូរ៉េខាងត្បូង ស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការផ្លាស់ប្ដូរវប្បធម៌ រួមទាំងការទទួលចិញ្ចឹមសត្វខ្លាឃ្មុំផេនដា។

ជាមួយគ្នានោះដែរ លោក Cho បានជំរុញឱ្យចិនដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាដើម្បីបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈ លោក វ៉ាង បានគូសបញ្ជាក់ថាចិននៅតែប្រកាន់គោលជំហរជាប់លាប់ក្នុងគោលនយោបាយរបស់ខ្លួនចំពោះឧបទ្វីបកូរ៉េ នោះគឺសង្ឃឹមថាកូរ៉េទាំង២អាចនឹងរួមរស់នៅជាមួយគ្នាដោយសន្តិភាព៕