* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ព្រលយថាមានគម្រោងជួបលោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះ (Video inside)

20-08-2026 09:51

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ថារូបលោកមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំ២០២៦នេះ ហើយថាកូរ៉េខាងជើងកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ការកត់សម្គាល់បែបនេះកើតមានឡើងបន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយរយៈពេល និងបង្រួមការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយនិយាយថាសមយុទ្ធនេះជា ការបញ្ជូនសារមួយទៅកាន់ទីក្រុងព្យុងយ៉ាងដែលមើលទៅមិនសមរម្យ និងអរិភាពចំពោះប្រទេសមួយដែលបានប្រព្រឹត្តចំពោះលោកដោយការគោរព។ នៅពេលត្រូវបានសាកសួរថាតើរូបលោករំពឹងថា នឹងជួបលោក គីម ក្នុងឆ្នាំនេះឬ? លោក ត្រាំ បានឆ្លើយថា «ពិតណាស់ខ្ញុំនឹងជួបលោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះ»។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអះអាងថារូបលោកទទួលបានការឆ្លើយតបពីលោក គីម ជុងអ៊ុន បន្ទាប់ពីមានការប៉ុនប៉ងរបស់លោកដើម្បីរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងឡើងវិញ។ កាសែតអាមេរិក Wall Street Journal (WSJ) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ក៏បានរាយការណ៍ដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមមន្ត្រីជំនិតៗរបស់លោកធ្វើយ៉ាងណារៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ។

ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក Wall Street Journal បានឱ្យដឹងទៀតថាលោក ត្រាំ បានពិភាក្សាជាលក្ខណៈឯកជនអំពីការរៀបចំជំនួបទល់មុខជាមួយលោក គីម អំឡុងដំណើរទស្សនកិច្ច ទៅកាន់តំបន់អាស៊ី ដែលអាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុង Shenzhen ប្រទេសចិន៕