* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អេមីរ៉ាត់អារ៉ាប់រួម ផ្អាករាល់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៉ីរ៉ង់ ដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ (Video inside)

20-08-2026 11:19

(អាប៊ុយដាប៊ី)៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បានសម្រេចផ្អាករាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាមួយអ៉ីរ៉ង់ រហូតដល់មានការជូនដំណឹងសារជាថ្មី ដោយលើកឡើងពីការកើនឡើងភាពតានតឹងផ្នែកយោធា រួមទាំងការគំរាមប្រើមីស៉ីលពីសំណាក់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

មន្ត្រីអេមីរ៉ាត់អារ៉ាប់រួម និងជានាយិកាផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រសួងការបរទេស អ្នកនាង Afra Al Hameli បានឱ្យដឹងថា អេមីរ៉ាត់អារ៉ាប់រួមមានការប្តេជ្ញាចិត្តចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ប៉ុន្តែ អ្នកនាង Al Hameli បន្ថែមថា ដោយសារតែការកើនឡើងភាពតានតឹងក្នុងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខទាំងក្នុងតំបន់ និងអន្តរជាតិ រាល់សកម្មភាពពាណិជ្ជកម្ម ការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៉ីរ៉ង់ ត្រូវផ្អាក។

ដោយឡែក លោក Anwar Gargash ដែលជាទីប្រឹក្សាផ្នែកការទូតរបស់ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម បានលើកឡើងក្នុងការបង្ហោះមួយតាមបណ្តាញសង្គម X ថាពាក្យចចាមអារ៉ាមអំពី «ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៉ីរ៉ង់» គឺជា «រឿងមិនពិត និងជាផ្នែកមួយនៃយុទ្ធនាការឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយ»។

គួរបញ្ជាក់ថា ទីក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់អេមីរ៉ាត់អារ៉ាប់រួម គឺជាផ្លូវនៃដង្ហើមសេដ្ឋកិច្ចធំបំផុតរបស់អ៉ីរ៉ង់។ អេមីរ៉ាត់អារ៉ាប់រួម ត្រូវបានទាញឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដែលចាប់ផ្តើមកាលពីខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់។ ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់មកលើទឹកដីអេមីរ៉ាត់អារ៉ាប់រួម ជាការសឹងសឹកនឹងសហរដ្ឋអាមេរិក បានបញ្ឈប់នៅខែឧសភា ប៉ុន្តែការវាយប្រហារតាមផ្លូវសមុទ្រមកលើនាវាចរណ៍របស់ខ្លួន គឺនៅតែមាន។

នៅថ្ងៃអង្គារសប្តាហ៍នេះ អេមីរ៉ាត់អារ៉ាប់រួម ទើបបានផ្ញើសារជូនដំណឹងតាមទូរស័ព្ទទៅកាន់ប្រជាពលរដ្ឋ បញ្ជាក់អំពីសុវត្ថិភាពឡើងវិញ ក្រោយព្រមានអំពីការគំរាមកំហែងដោយមីស៉ីលបាញ់ចេញពីអ៉ីរ៉ង់។ ក្រសួងការបរទេសអ៉ីរ៉ង់ បានច្រានចោលការអះអាងនោះថាគ្មានមូលដ្ឋាន៕