* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខ UN សម្តែងក្តីបារម្ភចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

20-08-2026 11:46

(ញូវយ៉ក)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកអគ្គលេខាធិការ Antonio Guterres មានក្តីបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី Tomoko Akane និងមេធាវីជាន់ខ្ពស់ លោក Abdoulaye Seye។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសដាក់ចេញនូវទណ្ឌកម្មនេះកាលពីថ្ងៃអង្គារ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងញូវយ៉ក អ្នកនាំពាក្យ UN លោក Stephane Dujarric បានលើកឡើងដូច្នេះថា «អគ្គលេខាធិការ UN បារម្ភខ្លាំងណាស់ពីទណ្ឌកម្មនេះ ក៏ដូចជាការបន្តកំណត់ឈ្មោះបុគ្គលិកផ្សេងទៀតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ»។ លោក Dujarric បន្ថែមថាទោះបី UN និង ICC ជាស្ថាប័នដាច់ដោយឡែកពីគ្នា និងមានអាណត្តិខុសគ្នាក៏ដោយ ក៏ UN ចាត់ទុកតុលាការនេះថាជា «សសរស្តម្ភដ៏សំខាន់ក្នុងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌសម្រាប់អន្តរជាតិ»។

គួរបញ្ជាក់ថា ICC ត្រូវបានបង្កើតឡើងដោយសហគមន៍អន្តរជាតិ កាលពីឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទណ្ឌកម្មថ្មីគឺជាភាពតានតឹងចុងក្រោយបង្អស់ក្នុងយុទ្ធនាការរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ៕