* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថាបនិកអតីតក្រុមហ៊ុនអចលនទ្រព្យកំពូលរបស់ចិន ត្រូវតុលាការកាត់ទោសឱ្យជាប់គុកមួយជីវិត និងរឹបអូសទ្រព្យសម្បត្តិទាំងអស់ (Video inside)

20-08-2026 13:28

(ហុងកុង)៖ មហាសេដ្ឋីចិនដែលជាស្ថាបិនអតីតក្រុមហ៊ុនចលនទ្រព្យយក្សរបស់ប្រទេសចិន China Evergrande Group ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ ត្រូវបានបញ្ជាឱ្យរឹបអូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នាថ្ងៃព្រហស្បតិ៍នេះ តុលាការមួយនៅភាគខាងត្បូងប្រទេសចិន បានពិន័យក្រុមហ៊ុន Evergrande រួមជាមួយបុត្រសម្ព័ន្ធ គិតជាទឹកប្រាក់សរុប១៥,៨២ពាន់លានយ័ន (២,៤ពាន់លានដុល្លារអាមេរិក) ហើយបានកាត់ទោសស្ថាបនិក លោក Xu Jiayin ដែលត្រូវគេស្គាល់ដោយឈ្មោះមួយទៀតថា Hui Ka Yan ដាក់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋជាច្រើន ក្នុងនោះរួមទាំង «ការឆបោកហិរញ្ញវត្ថុទ្រង់ទ្រាយធំ»។

តុលាការនៅទីក្រុង Shenzhen នៃខេត្ត Guangdong បានប្រកាសឱ្យដឹងដូច្នេះថា «លោក Xu Jiayin ត្រូវបានផ្តន្ទាទោសក្រោមបទឧក្រិដ្ឋជាច្រើន និងពិន័យជាប្រាក់ ហើយត្រូវបានកាត់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត រួមជាមួយការដកហូតសិទ្ធិនយោបាយពេញមួយជីវិត និងការរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់លោក»។

ក្រៅពីការកាត់ទោសលោក Hui តុលាការទីក្រុង Shenzhen បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានពិន័យក្រុមហ៊ុន Evergrande ចំនួន ៨,៨២ពាន់លានយ័ន (១,៣១ពាន់លានដុល្លារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យដ៏សំខាន់របស់ខ្លួនគឺ Hengda Real Estate ចំនួន៧ពាន់លានយ័ន ហើយថែមទាំងកាត់ទោសនាយកជាន់ខ្ពស់ ៥នាក់ផ្សេងទៀត ឱ្យបង់ប្រាក់ពិន័យ និងជាប់ពន្ធនាគាររយៈពេលចន្លោះពី ៦ឆ្នាំទៅ១៨ឆ្នាំ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍអចលនាទ្រព្យលំដាប់កំពូលបំផុតរបស់ចិន បានបាត់បង់សមត្ថភាពសងបំណុលភាគច្រើន នៃបំណុលដ៏ច្រើនលើសលប់រហូតដល់ ៣០០ពាន់លានដុល្លាររបស់ខ្លួន ចាប់តាំងពីឆ្នាំ២០២១ ហើយប្រកាសក្ស័យធននៅប៉ុន្មានឆ្នាំក្រោយ៕