* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស១២នាក់នៅកៀវ ខណៈអ៊ុយក្រែនបាញ់ដ្រូន២៥០គ្រឿងសំដៅទៅមូស្គូ (Video inside)

20-08-2026 14:00

(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ការវាយប្រហារបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ និងបណ្តាលឲ្យរងរបួសរាប់សិបនាក់ នៅក្នុងរដ្ឋធានីអ៊ុយក្រែន និងតំបន់ជុំវិញនោះ កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អភិបាលទីក្រុងកៀវ លោក Vitali Klitschko បានសរសេរនៅលើបណ្តាញ Telegram ថា ការវាយប្រហារដោយមីស៊ីលក្នុងទ្រង់ទ្រាយធំមកលើទីក្រុងកៀវ បានត្រូវចំតំបន់លំនៅឋាន និងឃ្លាំង។ រីឯបើតាមរដ្ឋបាលយោធារបស់ទីក្រុង មន្ទីរពេទ្យមួយកន្លែង និងគ្រឹះស្ថានអប់រំមួយកន្លែង ក៏បានរងការខូចខាតផងដែរ។ លោក Klitschko ក្រោយមកបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋធានី បានកើនឡើងដល់១២នាក់ និង ៣៣នាក់រងរបួស។

ចំណែក លោក Tymur Tkachenko អភិបាលតំបន់កៀវ ដែលជាតំបន់នៅជុំវិញទីក្រុងកៀវ បាននិយាយថា ការវាយប្រហារមួយនៅក្នុងស្រុក Brovary បានសម្លាប់បុរសម្នាក់ និងធ្វើឲ្យម្នាក់ទៀតរងរបួស។ វាមិនច្បាស់ទេថា តើការស្លាប់នោះ ត្រូវបានរាប់បញ្ចូលក្នុងតួលេខរបស់លោក Klitschko ដែរឬទេ។ យ៉ាងណាមិញ ការវាយប្រហារទាំងនេះ ក៏បានជំរុញឲ្យមានការឆ្លើយតបផ្នែកសន្តិសុខ ពីសំណាក់រដ្ឋជាសមាជិក NATO ដែលនៅជិតខាងដូចជា ប៉ូឡូញ និងរូម៉ានី។

ដោយឡែក ខាងរុស្ស៊ីឯណោះវិញ ក៏បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែនដ៏ធំមួយផងដែរ។ អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បាននិយាយថា យន្តហោះដ្រូនសរុបចំនួន ២៥០គ្រឿង បានហោះឆ្ពោះមកកាន់តំបន់ម៉ូស្គូ កាលពីចន្លោះវេលាយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែដ្រូនភាគច្រើន ត្រូវបានបាញ់កម្ទេច នៅចម្ងាយឆ្ងាយពីទីក្រុង។ លោក Sobyanin បាននិយាយថា យន្តហោះដ្រូនចំនួន ២៨គ្រឿងត្រូវបានបាញ់ស្ទាក់ នៅក្នុងតំបន់ម៉ូស្គូ។

គួរបញ្ជាក់ថា ខណៈដែលទីក្រុងកៀវបានប្រឈមមុខនឹងការវាយប្រហារស្ទើរតែរៀងរាល់យប់ អ៊ុយក្រែនផ្ទាល់ក៏បានបង្កើនការវាយប្រហារសងសឹកទៅលើរុស្ស៊ីវិញដែរ ក្នុងពេលប៉ុន្មានខែមកនេះ ក្រោមហេតុផលមួយផ្នែកគឺដើម្បីព្យាយាមដាក់សម្ពាធលើទីក្រុងម៉ូស្គូ ឲ្យត្រឡប់មករកតុចរចា ដើម្បីបិទបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។ ប៉ុន្មានខែមកនេះ ប្រទេសទាំងពីរ បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយដាក់គ្នា ដែលបានធ្វើឱ្យកើនឡើងចំនួនជនស៊ីវិលស្លាប់ទាំងសងខាង នៅក្នុងសង្គ្រាមដែលអូសបន្លាយរយៈពេលប្រមាណជា ៤ឆ្នាំកន្លះមកហើយនេះ៕